ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​លោក​អូន ខន ដឹកនាំ​មន្ត្រី​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ​ស្រុក​កំពង់ត្រាច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​ដឹកនាំ​គណៈកម្មការ​រៀបចំ​ផ្សារ​រួមមាន​៖​លោក​អភិបាលរង​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក លោកនាយក នាយករង​ស្រុក កងកម្លាំងប្រដាប់អាវុធ ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ឃុំ និង​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវ ករ​ក្នុង​ផ្សារ​កំពង់ត្រាច ក្នុង​គោលបំណង ចុះ​ពិនិត្យ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការអនុវត្ត​សៀវភៅ​បន្ទុក​របស់​ភាស៊ី​ផ្សារ ពិសេស​ស្វែងរក​បញ្ហា​ប្រឈម​នានា ដើម្បី​ដោះស្រាយ​និង​ជា​ការឆ្លើយតប​ទៅនឹង​បញ្ហា​របស់​បងប្អូន​អាជីវករ​ក្នុង​ផ្សារ​ស្រុក​កំពង់ត្រាច​ទាំងមូល​។​

​ជាមួយគ្នានេះ លោក​អភិបាលស្រុក​ក៏​បាន​ជំរុញ អប់រំ​ណែនាំ​ឲ្យ​អនុវត្តទៅ​តាម​គោលការណ៍ និង​ការរៀបចំ​សណ្តាប់ធ្នាប់​អនាម័យ​ផ្សារ​ឲ្យមាន​សោភណ្ឌភាព របៀបរៀបរយ​។​អប់រំ​ណែនាំ​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​លក់ដូរ​លើ​ផ្លូវ​បេតុង​ចូល​ផ្សារ ដើម្បី​បញ្ជៀ​ស​បញ្ហា​កកស្ទះ​ផ្លូវ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការជួយ​សង្គ្រោះ​រាល់​ពេល​មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​។​

​លើសពីនេះ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​ស្នើសុំ​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ពេល​អនុវត្ត​រៀបចំ​ផ្សារ ដើម្បី​ទទួលបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សោ​ភណ្ឌ​ភាព និង​អនាម័យ​ល្អ​ជា​និច្ច​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.