ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ស្លាប់​យ៉ាង​រន្ធត់​ដោយសារ​រថយន្ត​បុក​ម៉ូតូ​លើ​ផ្លូវជាតិ​លេខ​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ម៉ូតូ​ពេញទំហឹង​លើ​ដង​ផ្លូវជាតិ​លេខ​៣​ចន្លោះ​គីឡូម៉ែត្រ ១១១-១១២​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​០៥​នាទី​យប់ ថ្ងៃទី​២៣ ខែកក្កដា ២០១៩ ត្រង់​ចំណុច​ភូមិ​ព្រិច ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត រវាង​រថយន្ត​និង​ម៉ូតូ​ក្នុង​ទិសដៅ​ស្របគ្នា​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​ដូច​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ខ្នាត​ធំ​មួយ​គ្រឿង​បោះពួយ​មក​ពី​ក្រោយ​ក្នុង​ទិស​ស្របគ្នា ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​រួច​កិន​ពីលើ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្តថា បន្ទាប់ពី​មាន​ករណី​កើតឡើង អ្នកបើកបរ​បាន​ចត​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​រួច​ដាក់​មេ​ប្រូច​បាត់​ស្រមោល​តែ​ម្តង​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ នាក់ មី​ុ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ដង​ទុង ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1G-4904​។​ដោយឡែក​រថយន្ត​បង្កហេតុ​ម៉ាក ហ្យុយ​សូ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ កោះកុង 3A-0028 អ្នកបើកបរ​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក សម្រាប់​ដោះស្រាយ​នៅពេល​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅកាន់​លំនៅដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សេង ណា​រិទ្ធ​

 

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.