ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​លោក លី អាន​ទីប្រឹក្សា​សេដ្ធកិច្ច​និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​នៃ​សាធារណរដ្ធ​ប្រជាមានិត​ចិន ដើម្បី​សម្ដែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ពុធ ០៨​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​នៃ​សាធារណ រដ្ឋ​ប្រជាមានិត​ចិន ដើម្បី​សម្តែង​ការគួរសម និង​ជម្រាបលា​បន្ទាប់ពី​លោក​បាន​បញ្ចប់​បេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ណែនាំ​លោក Wu Guoquan ដែល​នឹង​មក​បំពេញ​ភារកិច្ច​ជំនួស​លោក​វិញ​។

​មានប្រសាសន៍​ស្វាគមន៍ តាមរយ​:​លោក លី អាន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្ញើ​ជូន​ប្រជាជន និង​រដ្ឋាភិបាល​ចិន​នូវ​អំណរ​អរគុណ​ជា​អនេក ចំពោះ​ការជួយ​ឧបត្ថម្ភ គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន និង​ជា​ពិសេស​តាមរយ​:​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ចិន​បាន​ជួយឧបត្ថម្ភ គាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​សំខាន់ៗ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​ក្នុងនោះ​ចំពោះ​វិស័យ​កសិកម្ម រដ្ឋាភិបាល​ចិន​បានសម្រេច​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​ដល់​ទៅ ៤០​ម៉ឺន​តោន ហើយ​ថ្មីៗ​បានអនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ចេកអំបូង​លឿង​ឆ្ពោះ​ដោយ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន​ផង​ដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ភាគី​ចិន សហការ​ជាមួយ​ក្រសួង និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ពិនិត្យ និង​ជំរុញ​ចំពោះ​ការនាំចេញ​ផលិតផល​ពោត​ពី​កម្ពុជា​។​

​នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា តាមរយ​:​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រជាជន និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ថែមទៀត​ដើម្បី​កសាង និង​អភិវឌ្ឍ​ប្រទេស​។

​នា​ឱកាស​នេះ លោក​លី អាន បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ពេលវេលា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បានអនុញ្ញាត​ឲ្យ​លោក និង​ក្រុមការងារ​ចូលជួប​នាពេលនេះ និង​ជា​ពិសេស​ចំពោះ​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​ផ្តល់ឲ្យ​លោក​ក្នុងឱកាស​ដែល​លោក​បំពេញ​បេសកកម្ម​នា​ពេលកន្លងមក​។

​លោក​ក៏​សារ​ទរ​ចំពោះ​ការនាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​បាន​បញ្ជាក់ថា​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាជន​ចិន​។ ក្រៅពីនេះ ការសិក្សា​អំពី​នីតិវិធី​ច្បាប់ និង​បច្ចេកទេស​ដើម្បី​ធ្វើ​ការនាំចេញ​ផ្លែស្វាយ និង​មាន​ទៅ​កាន់​ទីផ្សារ​ចិន គឺ​ភាគី​ទាំងពីរ​បាន​និង​កំពុង​ចរចារ​យ៉ាងសកម្ម ហើយ​សង្ឃឹមថា​នឹង​អាច​ចាប់ផ្តើម​ធ្វើ​ការនាំចេញ​កសិផល​ទាំង​នោះក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​ចំពោះ​ផ្លែ​ស្រកា​នាគ ម្រេច និង​ទឹកមាត់​ត្រចៀកកាំ​គឺ​កំពុង​រៀបចំ​ឯកសា​រប​ច្ចេក​ទេស និង​ត្រៀម​ធ្វើការ​ចរចារ​។ លោក លី​អាន សង្ឃឹម និង​ជឿជាក់​ថា​កិច្ចសហការ​នេះ នឹង​ត្រូវ​បន្ត​បង្កើន និង​ពង្រឹង​បន្ថែមទៀត​ក្នុង​អាណត្តិ​របស់​លោក Wu Guoquan និង​សហការី ដោយ​ភាគី​ចិន​គាំទ្រ និង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ក្រសួង ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.