ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​មេ​ទ័ពជើងគោក​កម្ពុជា​ជួបពិភាក្សា​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ប្រ៊ុយណេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៅ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed Bin Awang Haji Lampo មេបញ្ជាការ​កងទ័ពជើងគោក​ប្រ៊ុយណេ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​យើង​ទាំងពីរ​។​

​នៅក្នុង​ជំនួប​នោះ លោក​ឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងទ័ព​ជើងគោក​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​។ ដោយ​លោក​បាន​ចាត់ទុកថា ជំនួប​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​នាពេលនេះ គឺជា​ការបង្ហាញ​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​ក្នុង​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​បន្តថា ប្រទេស​ប្រ៊ុយណេ សូម​ចូលរួម​អបអរសាទរ​ចំពោះ​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ លោក​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា កងទ័ព​ប្រ៊ុយណេ នឹង​បន្ត​ទំនាក់ទំនង និង​គាំទ្រ​កងទ័ព​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក​កម្ពុ​ជា បាន​លើកឡើង​ថា ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​-​ប្រ៊ុយណេ ជា​ការ​បន្ត​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ហើយ លោក​សង្ឃឹមថា កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នឹង​មាន​សកម្មភាព​ជា​ទ្វេភាគី និង​ពហុភាគី​បន្ថែមទៀត​នៅ​ថ្ងៃ​អនាគត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.