ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ពាក់​ពន្ធ័​ករណី​ប្រើប្រាស់​គ្រឿងញៀន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែកក្អម​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ករណី​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​តាមផ្លូវ​២០០៤ ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩ វេលា​ម៉ោង​២១ និង​៣០​នាទី​យប់ ។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​អោយដឹងថា​ជនសង្ស័យ​ចំនួន ០៣​នាក់​រួមមាន
១-​ឈ្មោះ ជឿន រដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​គោក​ចំ​បក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

២-​ឈ្មោះ មឿង ឆា​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​គោក​ចំ​បក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

៣-​ឈ្មោះ យ៉ុង នុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក ។​
​សម្ភារៈ​ដកហូត ៖​គ្មាន ។​

​ប្រភព​ដដែល​បាន​បន្ដថា មុនពេល​កើតហេតុ អធិការដ្ឋាន​ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ បានដាក់​គោលដៅ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឃើញ​ជនសង្ស័យ​០៣​នាក់ កំពុង​ដើរ​តាមផ្លូវ ដោយ​មាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់ ធ្វើការ​ត្រួតពិនិត្យ​លើ​ដង​ខ្លូន រួច​សមត្ថកិច្ច​យើង​នាំខ្លួន​ជនសង្ស័យ​ធ្វើការ​សាកសួរ ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ អនុវត្ត​តាម​និតិ​វិធី​ច្បាប់ ៕
​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.