ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ថវិកា ២​ម៉ឺន​ដុល្លា​របស់​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី មាតា​បង្កើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ត្រូវបាន​នាំយកទៅ​ប្រគេន​ព្រះសង្ឃ សម្រាប់​កសាង​សមិទ្ធិផល​ក្នុង​វត្ត​ព្រះពុទ្ធ​មានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ថវិកា​ចំនួន​២០,០០០​ម៉ឺន​ដុល្លារ​របស់​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា​បង្កើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ត្រូវបាន​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ នាំយក​ទៅ​ប្រគេន​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ទុក​សម្រាប់​កសាង​សមិទ្ធិផល​នានា ក្នុង​វត្ត​ព្រះពុទ្ធ​មានជ័យ ស្ថិតក្នុង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ក្នុងឱកាស​ដែល​លោក​អភិបាល​ខេត្ត​ព្រះវិហារ ដឹកនាំ​មន្ត្រី​រាជការ តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា ដល់​វត្ត​ចំនួន​៥ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោក ប្រាក់ សុវណ្ណ បាន​ថ្លែងថា ថ្ងៃ​នេះ​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ បាន​ដឹកនាំ​មន្ត្រីរាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បាន​នាំ​ទៀន​ចំណាំង​ព្រះវស្សា និង​ទេយ្យវត្ថុ​ព្រមទាំង​បច្ច័យ​មួយចំនួន យក​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត​។ ដោយ​ក្នុង​១​វត្ត​ទទួលបាន​ទៀន​ព្រះវស្សា​១​គូ អង្ករ​២​បេ មី​២​កេស ទឹក​សុទ្ធ​២​កេស និង​បច្ច័យ​មួយ​១០​ម៉ឺន​រៀល យាយជី​តាជី​៦០​នាក់​ក្នុង​ម្នាក់ៗ ទទួលបាន​ក្រណាត់ស​១​ដុំ ថវិកា​១​ម៉ឺន​រៀល​ផង​ដេរ​។​

​នៅក្នុង​ឱកាស​នោះ លោក​អភិបាល​ខេត្ត​ព្រះវិហារ បាន​ជម្រាបជូន​លោកយាយ លោកតា ប្រជាពលរដ្ឋ​ថា មហា​ឧបាសិកា​ប៊ុន ស៊ា​ង​លី ដែលជា​មាតា​បង្កើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហុ៊ន​សែន លោក​មាន​សទ្ធា​ជ្រះថ្លា ក្នុង​វិសយ័​ព្រះពុទ្ធសាសនា លោក​បាន​ចូលរួម​ជា​ថវិកា សម្រាប់​កសាង​វត្ត​ព្រះពុទ្ធ​មានជ័យ ក្នុង​សង្កាត់​ប៉ាល​ហាល​ចំនួន ២​ម៉ឺន​ដុល្លារ​។ ដោយឡែក​រដ្ឋបាលខេត្ត​ព្រះវិហារ បាន​ប្រមូល​បច្ច័យ​ពី​សប្បុរសជន និង​មន្ត្រីរាជការ​បាន​ចំនួន ១,៤៥០​ដុល្លារ និង​១,២៤០,០០០​រៀល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.