ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋមន្ត្រី វង សូ​ត បង្ហាញ​ជំហរ​អភិវឌ្ឍន៍​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជន​មាន​ពិការភាព «​បន្ទាយ​ព្រាប​» ឲ្យក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ជាតិ​មាន​កំរិត​ស្តង់ដារ សម្រាប់​ផ្តល់​ប្រយោជន៍​ដល់​ជន​មាន​ពិការភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល​) ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា លោក​នឹង​អភិវឌ្ឍន៍​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ «​បន្ទាយ​ព្រាប​» ឲ្យក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ជាតិ មាន​កំរិត​ស្តង់ដារ សម្រាប់​ផ្តល់​សេវា និង​ផ្តល់​ផលប្រយោជន៍​ដល់​បងប្អូន​ជនពិការ ឱ្យ​កាន់តែ​ទូលំទូលាយ ជាពិសេស​ក្នុង​គោលបំណង លើក​មុខមាត់​ជនពិការ ដើម្បី​មាន​លទ្ធភាព​ចូលរួម​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ផងដែរ​។​

​ការបង្ហាញ​ជំហរ​របស់ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នាពេលនេះ បាន​ធ្វើ​ឡើងខណៈ​លោក​បាន អញ្ជើញ​ចុះ​ទស្សនកិច្ច នៅ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ (​បន្ទាយ​ព្រាប​) នៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ដោយ​មាន​ការអញ្ជើញ​ចូលរួម​អមដំណើ ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ក្រសួង​សង្គមកិច្ច និង​អង្គការ​ពាក់ព័ន្ធ​មួយចំនួនទៀត នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩​។​

​បន្ថែម​ពីលើ​នេះ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលនោះ រដ្ឋមន្ត្រី វង សូ​ត បាន​ពិនិត្យ​ទីតាំង​ក្នុង​មណ្ឌល និង​សកម្មភាព​បងប្អូន​ជនពិការ​កំពុង​សិក្សា​ជំនាញ និង​បណ្តុះបណ្តាល​ជំនាញ រួម​មាន​ការ​ជូ​ស​ជុស​វិទ្យុ ទូរ​ស្សន៍ ទូ​សព្ទ​ដៃ គ្រឿង​ចាក់ ម៉ូតូ សំអាង ចំលាក់ និង​ចិញ្ចឹមសត្វ​ជាដើម​។​

​គួរបញ្ជាក់​ថា មណ្ឌល​បណ្តុះ បណ្តាល វិជ្ជាជីវៈ ជន​មាន​ពិការភាព បន្ទាយ​ព្រាប ស្ថាបនា​ដោយ​អង្គការ Jesuit Service Cambodia JSC និង មាន​ការសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាំងពី​ឆ្នាំ​១៩៩១ មកម្ល៉េះ ក្នុង​គោលដៅ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ជន មាន​ពិការភាព​ដោយសារ​គ្រាប់មីន និង​ដោយសារ​សង្គ្រាម​ក្នុងប្រទេស​។​

​សព្វថ្ងៃ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជន​មាន​ពិការភាព បន្ទាយ​ព្រាប មាន​បណ្តុះ បណ្តាល​ជន​មាន​ពិការភាព​លើ​៧​មុខជំនាញ ដូចជា កាត់ដេរ ជាង​ម៉ាស៊ីន ជំនាញ​កសិកម្ម ជំនាញ​អេឡិចត្រូនិច ជំនាញ​ជួសជុល​ទូរ​សព្ទ​ដៃ ផ្នែក​សំអាង និង​ផ្នែក​ខ្សោយ​សតិបញ្ញា ដែល​អប់រំ​ពួកគេ​អំពី​របៀបរ​ស់​ដោយ​ខ្លួនឯ​ង ចេះ​សំអាត​ខ្លួនប្រាណ សំលៀក បំពាក់ ដាំ​ដំណាំ ធ្វើ​ម្ហូប និង​ការទាក់ទង​ក្នុងសង្គម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.