ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៦​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ គណ​:​អភិបាល មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ចូលរួម កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ ។​

​ក្នុង​កិច្ចប្រជុំ​នាពេលនេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ នាយក នាយករង​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត សរុប ៨៩​នាក់​។

​ក្នុង​កិច្ចប្រជុំ​នេះ លោក ថោង ខុន បាន​លើកឡើង​ថា ការរៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ក្នុង​ខេត្ត​កំពត នឹង​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ព្រោះ​បច្ចុប្បន្ន​ខេត្ត​កំពត​ពិតជា​មាន​ភ្ញៀវទេសចរ​ចូល​មក​សម្រាក លម្ហែ​កាន់តែ​ច្រើនឡើងៗ ដោយសារ​គេ​ចង់​ឃើញ ចង់​ស្គាល់​តំបន់​ទេសចរណ៍​របស់​ខេត្ត​យើង ពិសេស​ចង់​ភ្លក្ស​រសជាតិ​អាហារ​នៅទីនេះ​ផងដែរ​។​

​លោក ថោង ខុន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុងចំណោម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​នៅ​តាម​ភូមិសាស្ត្រ​ខេត្ត​កំពត គេ​បាន​ចាត់ទុក​រមណីយដ្ឋាន ឋានសួគ៌​បូកគោ​ជា​គោលដៅ​ទាក់ទាញ​មួយ ប្រៀបបាន​ជា​មេដែក អាច​ស្រូប​ទាញ​ក្រុម​អ្នក​ទេសចរណ៍ ជាតិ​និង​អន្តរជាតិ​នៃ​ភូមិភាគ​និរតី​។ ហើយ​ជារឿយៗ​ប្រតិភូ​ដែល​មកពី​ប្រទេសជិតខាង​យើង ក៏​គេ​តែងតែ​ចង់​ស្គាល់​តំបន់​ទេសចរណ៍​របស់​ខេត្ត​កំពត​យើង​ផងដែរ​។​

​សូមបញ្ជាក់​ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.