ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន រួម​ជាមួយ​អភិបាលរង​ខេត្ត និង​សហការី មក​ពិនិត្យ​ស្ថានីយ​ផលិត​ពូជស្រូវ​បល្ល័ង្គ នៅ​សង្កាត់​ដំរី ជាន់ខ្លា​ក្រុង​ស្ទឹងសែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ធំ ៖ ក្នុង​ដំណើរ​បេសកកម្ម​រយ​:​ពេល​ពីរ​ថ្ងៃ​ចុង​សប្តាហ៍ ជុំវិញ​បឹង​ទន្លេសាប​របស់​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី ឯកឧត្តម​រដ្ឋមន្ត្រី រួម​ជាមួយ​អភិ បាល​រង​ខេត្ត និង​សហការី បាន​អញ្ជើញ​មក​ពិនិត្យ​ស្ថានីយ​ផលិត​ពូជស្រូវ​ប​ល័​ង្គ នៅ​សង្កាត់​ដំរី ជាន់ខ្លា ក្រុង​ស្ទឹងសែន​។

​លោក​ប្រធាន​មន្ទីរ​បានឲ្យដឹងថា បច្ចុប្បន្ន​ស្ថានីយ​មាន​ផ្ទៃដី ១១​ហ​ត ក្នុងនោះ​មាន​ជា​ដីស្រែ​សម្រាប់​ទុក​ផលិត​ពូជស្រូវ អគារ​រដ្ឋបាល ឃ្លាំង រោង​ជាង​។​ល​។ ស្ថានីយ​មាន​តួនាទី​ជា​កន្លែង​ផលិត​ពូជស្រូវ​ទុក​សម្រាប់​ចែកជូន​ប្រជាកសិករ និង​ជា​ថ្នាល​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​សមស្រប​មួយ​ផងដែរ​។

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជា​រួច ឯកឧត្តម​នៅ​តែ​មាន​អារម្មណ៍​គិតគូរ​ពី​ការចុះ​អន្តរាគមន៍​ជួយ​កសិករ​ដែល​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នៅតាម​បណ្តា​ខេត្ត​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ឃើញ​ផ្ទាល់​ក្នុង​រយ​:​ពេល​២ ថ្ងៃ​កន្លង​ទៅនេះ​។ លោក​បាន​ចេញ​បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម និង​មន្ទីរ​ប្រមូល​គ្រឿងចក្រ​ទាំងអស់ ចុះ​មក​អន្តរាគមន៍​ភ្ជួរ​ដី​ជូន​កសិករ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ជា​បន្ទាន់ ព្រមទាំង​នាំយក​ស្រូវពូជ​មក​ចែក​ជូន​កសិករ​នៅ​តំបន់​ដែល​ឯកឧត្តម​បាន​សន្យា​ជាមួយ​ប្រជាជន ។ ទន្ទឹមនឹងនេះ មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ គួរ​ធ្វើ​តាម​ក្រោយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យទាន់​សភាពការ​ណ៍ ។​

​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​បេសកកម្ម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើសុំ ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ជួយ​ដល់​ប្រជាកសិករ​ឲ្យបាន​ទាន់​ពេលវេលា នៅ​តំបន់​កំពុង​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.