ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន រួមជាមួយ លោក ញឹក បាន​ខេង អភិបាលរង​ខេត្ត​បាន​អញ្ជើញ​មក​សួរសុខទុក្ខ​ប្រជា​សហគមន៌​ព្រៃឈើ​ឃុំ​ស្រុក​ថ្លុក​ឫស្សី ដែល​មាន​ទីតាំង​នៅ​ភូមិ​ត្រពាំងថ្ម​ឃុំ​ត្រពាំង​ឫស្សីស្រុក​កំពង់​ស្វាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ធំ ៖ កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ឯកឧត្តម​រដ្ឋមន្ត្រី រួមជាមួយ​លោក ញឹក បាន​ខេង អភិបាលរង​ខេត្ត បាន​អញ្ជើញ​មក​សួរ សុខទុក្ខ​ប្រជា​សហគមន៍​ព្រៃឈើ​ឃ្មុំ​ស្រុក​ថ្លុក​ឫស្សី ដែល​មាន​ទីតាំង​នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ​។

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានឲ្យដឹង​ថា​ទូទាំង​ខេត្ត​កំពង់ធំ​មាន​សហគម​ន៍​ព្រៃឈើ​ចំនួន ៨៣​កន្លែង មាន​ផ្ទៃដី​ជាង ៨៣​ពាន់​ហ​ត ក្នុងនោះ​មាន ៦៩​សហគមន៍ មាន​ផ្ទៃដី​ជាង ៥៩ ពាន់​ហ​ត ត្រូវបាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ ដោយឡែក សហគមន៍​ព្រៃឈើ​ឃ្មុំ​ស្រក​ថ្លុក​ឫស្សី​នេះ​បាន​បង្កើតឡើង ។

​ប្រជា​សហគមន៍​ភាគច្រើន​ប្រកប​របរ​កសិកម្ម​ជា​ចំបង និង​រុករក​ផល និង​អនុផល​ព្រៃឈើ នៅលើ​ផ្ទៃដី​ជាង ៦៧១​ហ​ត គ្របដណ្តប់​ដោយ​ឈើ​ចម្រុះ​ពូជ​ដុះ​ផ្តល់​ម្លប់​យ៉ាង​ត្រឈឹងត្រឈៃ​ជាទី​មនោ​រម្យ​សម្រាប់​ជីវិត​រស់នៅ​របស់​ប្រជា​សហគមន៍​ដែល​ពឹង​អាស្រ័យ​មួយ​ផ្នែក​លើ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​នេះ​។

​ឆ្លៀត​យក​ឱកាស​នេះ លោក​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ប្រធានរដ្ឋសភា ស្តេច​ប្រធានព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​កំពូល​មួយ​ចំនួន​ទៀត មក​ជូន​ប្រជា​សហគមន៍​ទាំងអស់ ហើយ​សម្តេច​បាន​ជូនពរឲ្យ​ជួបតែ​សេចក្តីសុខ ចម្រើន និង​មាន​សុភមង្គល​គ្រប់ៗ​គ្រួសារ​។

​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អាជ្ញាធរ​ដែនដី ដែល​បាន​ខិតខំ រួម​គ្នា​បង្កើត​សហគមន៍​ព្រៃឈើ​នេះ​ឡើង​បំណង​ថែរក្សា និង​អភិវឌ្ឍ​ព្រៃឈើ​ដែល​ជា​សម្បត្តិ​ធម្មជាតិ​។

លោក​បន្តថា យើង​បង្កើត​មកហើយ ដូច្នេះ​ត្រូវតែ​រួមគ្នា​ថែរក្សា​ទាំង​ព្រៃ និង​សុខ​ភាព​នៃ​សេដ្ឋកិច្ច​គ្រួសារ​សហគមន៍​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​។ ហេតុនេះ អ្វី​ដែល​អាច​ពង្រឹង និង​ពង្រីក​ជីវភាព​របស់​ពួកគាត់​បាន លុះ ត្រាតែ​យើង​រួម​គ្នា​អភិវឌ្ឍ​សហគមន៍​នេះ​ឲ្យមាន​ការរីកចម្រើន តាមរយ​:​បង្កើត​មុខរបរ​ប្រចាំ​ជីវិត ពង្រីក​ការងារ​កសិកម្ម​ចិញ្ចឹមសត្វ (​មាន់ និង​គោ​) និង​ដាំ​ដំណាំ​ដែល​ផ្តល់​ផល​ក្នុង​រយ​:​ពេល​ខ្លី និង​ពេល​វែង​ដូចជា​ឫស្សី​ជាដើម​។

ការងារ​នេះ លោក​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​ចុះមក​ជួយ​បណ្តុះបណ្តាល​ការងារ​បច្ចេកទេស​កសិកម្ម​ថ្មីៗ​បន្ថែមទៀត រួម​ទាំង​ការងារ​គ្រប់គ្រង​ទូទៅ​ទាំង​ព្រៃ ការងាររដ្ឋបាល ការងារ​ឥណទាន និង​ការអភិវឌ្ឍ​សហគមន៍ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឲ្យទៅជា​តំបន់​អេកូ​ទេសចរណ៍ នាពេល​អនាគត​ដ៏​ខ្លី ប្រយោជន៍​ទាញយក​ផល​ពី​ព្រៃ​ធម្មជាតិ​នេះ​ឲ្យអស់​សក្តានុពល ឈាន​ទៅ​បង្កើន​ចំណូល កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក​។
​
រដ្ឋបាល​ព្រៃឈើ​គួរតែ​ជំរុញ​ការចុះ​បញ្ចី​សហគមន៍​ព្រៃឈើ​ឲ្យបាន​ច្រើន​ថែមទៀត ប្រយោជនី​ដើម្បី​គ្រប់គ្រង និង​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​ឲ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ត្រូវ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​ព្រៃឈើ​សហគមន៍​ឲ្យបាន​ត្រឹមត្រូវ ចៀសវាង​ការកាប់​ព្រៃ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃឈើ​សហគមន៍​ដោយ​ខុសច្បាប់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.