ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន “២៦ មិថុនា ២០១៩”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៥​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត រួមជាមួយ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ជា​អធិបតីភាព ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​ញៀន “២៦ មិថុនា ២០១៩”​។​

​សមាសភាព​អញ្ជើញ​ចូលរួម​នា​ពេល​នេះ​រួមមាន លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត មេឃុំ នាយ​ប៉ុស្តិ​នគរបាល ទូទាំង​ស្រុក​ឈូក ដងទង់ ជុំ​គី​រី ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ចំនួន ១៨៩៨​នាក់​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ គឺ​ពិតជា​មាន​អត្ថប្រយោជន៏ និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដែល​បណ្តា​រដ្ឋ​ជា​សមាជិក​ទាំងអស់​នៅលើ​សកលលោក តែង​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ ក្រោម​ប្រធានបទ​”​សុខភាព ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាព​” ដើម្បី​ពញ្ញាក់​ស្មារតី និង​ដាស់តឿន ក្រើនរំលឹក​ដល់​ជន​គ្រប់​រូប​ឲ្យ​យកចិត្តទុកដាក់ និង​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ការបង្ការ ទប់ស្កាត់ និង​ដោះស្រាយ​រាល់​បញ្ហា ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ប្រកបដោយ​ការទទួលខុសត្រូវ ឈាន​ទៅ​សម្រេច​តាម​ខ្លឹមសារ​ពាក្យស្លោក “​ចូលរួម​លុបបំបាត់​គ្រឿងញៀន ដើម្បី​អនាគត​កូនចៅ​យើង​”​។​

​លោក អភិបាលខេត្ត​បាន​បន្តថា អំឡុង​ពេល​នេះ​យើង​មាន​សេវា​ព្យាបាល​ដល់​អ្នករងគ្រោះ​ដោយសារ​គ្រឿងញៀន ដោយ​ស្ម័គ្រចិត្ត ដោយ​ផ្អែក​លើ​សហគមន៍​នៅតាម​គ្រឹះស្ថាន​សុខាភិបាល តាមរយៈ​យន្តការ​ច្បាស់លាស់​ដើម្បី​ដឹកនាំ​សម្របសម្រួល​រាល់​បញ្ហា​ពាក់ព័ន្ធ ប៉ុន្តែ​ការដោះស្រាយ​បញ្ហា​គ្រឿងញៀន​ឲ្យមាន​ប្រសិទ្ធភាព គឺ​ទាមទារ​ចំ​បាច់​នូវ​ការចូលរួម និង​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម ពិសេស​មាតាបិតា និង​អាណាព្យាបាល ដែល​ចាត់ទុក​ជា​កម្លាំង​អូសទាញ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.