ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាលខេត្ត​មណ្ឌលគិរី​ទទួលស្គាល់ថា នៅ​មាន​ការខ្វះចន្លោះ​ក្នុង​ការដោះស្រាយ បញ្ហា​បទល្មើស​ព្រៃឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម អេង ប៊ុន​ហ៊ាង បាន​មានប្រសាសន៍ថា បញ្ហា​ប្រឈម​ទាក់ទង​ទៅ​និង​បទល្មើស ព្រៃឈើ​កន្លងមក​បាន​ធ្វើ​ការកាត់បន្ថយ​ច្រើន​ហើយ ប៉ុន្តែ​នៅ​មាន​មួយចំនួន​ដែល​នៅ​មាន​ការខ្វះខាត​។ ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ជា​បញ្ហា​តូចតាច​ទេ តែ​ការកាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់ ទើប​ជា​បញ្ហា​សំខាន់ ហើយ​ស្មុកស្មាញ​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បែប​នេះ ក្នុង​ពី​ធី​ប្រកាស​ផ្ទេរ​សម្រួល​ភារកិច្ច នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​នេះ នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី ដែល​លោក វង សុក្រ​សិរី មក​ជា​នាយ​ខណ្ឌ​រដ្ឋ​ព្រៃឈើ​មណ្ឌលគិរី ចំណែក​លោក កែប កត់ ត្រូវ​ទៅ​កាន់​ជា​នាយ​ខណ្ឌ​រដ្ឋ​បាន​ព្រៃឈើ​រតនគិរី ។​

​បើ​តាម​ ការបញ្ជាក់ របស់​ឯកឧត្តម​អភិបាលខេត្ត ការកាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​ជា​បញ្ហា​ធំ ព្រោះ​នៅ​ទូទាំង​ខេត្ត​មណ្ឌលគិរី ចលនា​ប្រជាជន​ធ្វើ ចំណាកស្រុក​ពី​ខាងក្រៅ​នៅមាន​ចំនួន​ច្រើន ម្យ៉ាង​ការទទួលបាន​ព័ត៍មា​ន​មាន​ភាពយឺតយ៉ាវ​។ យឺតយ៉ាវ​ព្រោះ​មាន កន្លែង​ខ្លះ​កើតឡើង​ក្នុង​លក្ខណៈ ទ្រង់ទ្រាយ​ធំ​ទៅហើយ ទើប​អាជ្ញាធរ​ទទួលបាន​ព័ត៍មាន​។
​ដូច​ច្នេះ​ឯកឧត្តម សំណូមពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ សមត្ថកិច្ច​មូលដ្ឋាន​ទាំងអស់ ពិសេស​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី ត្រូវ​ជម្រុញ​អោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សង្កាត់រដ្ឋបាល​ព្រៃឈើ ដែល​នៅ​ជិត​ផ្ទាល់​ជាមួយ​មូលដ្ឋាន ធ្វើ​យ៉ាងណា​ផ្តល់​ព័ត៍មាន​អោយបាន​ទាន់​ពេលវេលា កុំ​ទុក​ដល់​មាន​ទ្រង់ទ្រាយ​ធំ​ទៅហើយ ទើប​ធ្វើ​ការរាយការណ៍​មក​គណៈបញ្ជាការ​ឯកភាព​ខេត្ត ចុះ​ទៅ​ដោះស្រាយ​នោះ​៕
​មនោ​រម្យ​​

eng-bunheang1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.