ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​នឹង​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​អេដស៍ ០១​ធ្នូ​២០១៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​០១​ខែ​ធ្នូ​នេះ​នៅ​រង្វង់​មូល​គោ​ព្រៃ ក្រុង​សែន​មនោ​រម្យ  មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​នឹង​ប្រយុទ្ធ​ ប្រឆាំង​ជម្ងឺ​អេដស៍ ០១​ធ្នូ​២០១៥ ក្រោម​វត្តមាន លោក ចឹង សុច​ន្ថា អភិបាលរង​ខេត្ត​មណ្ឌលគិរី ។

​បើ​តាម​របាយការណ៍រ​បស់​លោក ប៊ុន សួ ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា​៖​នៅក្នុង​ឆ្នាំ​២០១៥​នេះ សរុប​ទូទាំង​ខេត្ត​មណ្ឌលគិរី មាន​កន្លែង​សេវា​កំសាន្ត​ចំនួន​២៣​កន្លែង មាន​ស្ត្រី​បំរើសេវា​ចំនួន​៤៣៣​នាក់ ហើយ​អ្នក​ដែល​មក​ពិនិត្យ​ធ្វើតេស្ត​ឈាម​មាន​ចំនួន​៥២៥​នាក់ ស្រី​ចំនួន​៣២៦​នាក់ ពេល​ដែល​ពិនិត្យ​ឈាម​ពុំ​ឃើញ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​នោះ​ទេ ចំណែក​ស្រី្ត​មាន​ផ្ទៃពោះ​ចំនួន ៣.៥៧៣​នាក់ ពេល​ពិនិត្យ​ឈាម​ទៅ​មាន​ចំនួន​១​នាក់​ដែល ផ្ទុក​មេរោគ​អេដស៍ ហើយ​ត្រូវបាន​ទទួល​ថ្នាំ​បង្ការ​ប្រឆាំង​មេរោគ​អេដស៍​ផងដែរ ។​

​ នៅក្នុង​ឱកាស​នោះ​ដែរ លោក ចឹង សុច​ន្ថា អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា រួម​នឹង​ថ្នាក់ដឹកនាំ​កំពូលៗ​កម្ពុជា ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន​យកចិត្តទុកដាក់ ជាពិសេស​ដល់​ការប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ការលុបបំបាត់​ការ​រើស​អាង និង​ការថែទាំ​អ្នក​ផ្ទុកមេរោគ​អេដស៍ ។ លោក​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺអេដស៍​កំពុង​ឈានដល់​ដំណាក់កាល ឆ្ពោះទៅរក​ការ​ការលុបបំបាត់ ការឆ្លង​រាលដាល​មេរោគ​អេដស៍​ក្នុង​រយះពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ​៕

2015_30_12ch4 (1) 2015_30_12ch4 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.