ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​យុវជន​កាកបាទក្រហម​កម្ពុជា សាខា​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៨-២០១៩ ទិសដៅ​អនុវត្ត​បន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៤​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៩ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យុវជន​កាកបាទក្រហម​កម្ពុជា សាខា រាជធានី​ភ្នំពេញ ឆ្នាំ​២០១៨-២០១៩ ទិសដៅ​អនុវត្ត​បន្ត និង​បំពាក់​កន្សែង​
​យុវជន​កាកបាទក្រហម​កម្ពុជា ចំនួន ២,០៥២ នាក់ ដែល​រៀន​នៅ​វិទ្យាល័យ និង​អនុវិទ្យាល័យ ចំនួន ២៧ ក្នុង​រាជធានី​ភ្នំពេញ​។​
​
ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្នាក់ដឹកនាំ​កាយរឹទ្ធិ​ជាតិ​កម្ពុជា តំណាង​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​ប្រចាំ​កម្ពុជា តំណាង​សហព័ន្ធ​អន្តរជាតិ​ប្រចាំ​កម្ពុជា គណៈ​កិត្តិយស​-​គណៈកម្មាធិការ​សាខា មន្ត្រី​ប្រតិបត្តិ ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា​យុវជន និង​យុវជន​កាកបាទក្រហម​កម្ពុជា សរុប​ចំនួន ៣,៨០០​នាក់​។​
​
នៅក្នុង​ឱកាស​ដ៏​ឱឡារិក​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ថ្លែង​នូវ​សេចក្តី​រីករាយ និង​បាន​ពាំនាំ​នូវ​ព្រះ រាជទាន​សេចក្តី​នឹករលឹក និង​ព្រះរាជឱង្ការ​ផ្តាំ​សួរសុខទុក្ខ ប្រកប​ដោយ​ព្រះរាជហឫទ័យ​ស្រឡាញ់ ដ៏​ជ្រាលជ្រៅ​បំផុត​អំពី សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជូន​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី និង​សមាជិក​-​សមាជិកា​ទាំងអស់ ពិសេស​អ្នកស្ម័គ្រចិត្ត និង​ក្មួយៗ​យុវជន​កាកបាទ ក្រហម​កម្ពុជា​នៅ​ទូទាំង​ប្រទេស សូម​មាន​សុខភាព ល្អ ប្រាជ្ញា​ឈ្លាសវៃ មានចំណេះដឹង មាន​សីលធម៌ សក្តិសម ជា​កម្លាំង​ស្នូល និង​ជា​ធនធានមនុស្ស​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការ អភិវឌ្ឍ​ប្រទេសជាតិ​យើង​។​
​
ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​នូវ​ការកោតសរសើរ វាយតម្លៃ​ខ្ពស់​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​គ្រឹះស្ថាន មធ្យមសិក្សា ឧត្តមសិក្សា រាជធានី​ភ្នំពេញ ទីប្រឹក្សា​យុវជន ប្រធាន​ក្លឹប​យុវជន និង​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា ទាំង ២៤​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​សហការ​រួម​គ្នា​អនុវត្ត​ទិសដៅ និង​ភារកិច្ច​របស់​ខ្លួន​យ៉ាងសកម្ម ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញបេសកកម្ម​មនុស្សធម៌ ការពង្រឹង​សមត្ថភាព និង​ការពង្រីក​បណ្តាញ​យុវជន​កាកបាទក្រហម ដោយ​ឈរ​លើ​យុទ្ធសាស្ត្រ ២០១១-២០២០ និង​វិស័យ​ស្នូល​ទាំង​បួន​របស់​កាកបាទក្រហម​កម្ពុជា រហូត​សម្រេច​បាន​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន​គួរឱ្យកត់សម្គាល់​។​
​
ទន្ទឹមនឹងនេះ​ដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្មួយៗ​យុវជន​កាកបាទក្រហម ដែល​មាន​ស្មារតី​ស្នេហា​ជាតិ បាន​ចូលរួម​បំពេញ​ការងារ​មនុស្សធម៌​យ៉ាង​សស្រាក់សស្រាំ ស្របតាម​គោលនយោបាយ​យុវជន​កាកបាទក្រហម​កម្ពុជា និង​ស្របតាម​កម្មវិធី​នយោបាយ​អភិវឌ្ឍ​យុវជន​របស់​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន​។ លើសពីនេះ​ទៀត ក្មួយៗ បាន​និង​កំពុង​បំពេញ​បង្គ្រប់​នូវ​គុណ​តម្លៃ​នៃ​តួនាទី​ជា​ជំនួយការ​ឱ្យ​អាជ្ញាធរ​សាធារណៈ ក្នុង​វិស័យ​មនុស្សធម៌ ដែលជា តួនាទី​ទោល​របស់​ចលនា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ហើយ​កាកបាទក្រហមកម្ពុជា តែងតែ​បាន​ប្រកាន់ខ្ជាប់​ជា​រៀងដរាបមក​។​
​
ក្នុង​ឱកាស​នេះ​ដែរ ដើម្បីឱ្យ​យុវជន​កាកបាទក្រហម​កម្ពុជា បាន​ចូលរួម​កាន់តែ​ទូលំទូលាយ និង​ធ្វើ​សកម្មភាព​កាន់តែ​ប្រសើរឡើង ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវា​កម្មម​នុស្ស​ធម៌​ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ឱ្យបាន​ទាន់​ពេលវេលា​នៅ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចែករំលែក​នូវ​អនុសាសន៍​មួយ​ចំនួន​ដល់​អង្គពិធី​ដូចខាងក្រោម ៖

១- ត្រូវ​រួម​គ្នា​បន្ត​ពង្រឹង និង ពង្រីក​កម្លាំង​យុវជន​កាកបាទក្រហម​កម្ពុជា តាម​លទ្ធភាព​ជាក់ស្តែង​របស់​សាខា​នី​មួយៗ តាមរយៈ​ការពង្រឹង​សមត្ថភាព​យុវជន ការផ្តល់​ឱកាស​ស្វ័យភាព ការគ្រប់គ្រង​សកម្មភាព​ការងារ​បណ្តុះបណ្តាល​មុខជំនាញ ដើម្បី​ចូលរួម​សកម្មភាព​ត្រៀម​បង្ការ​ទៅនឹង​គ្រោះមហន្តរាយ ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ការបរិច្ចាគ​ឈាម ការសម្អាត​បរិស្ថាន និង ការដាំ​ដើមឈើ​ឱ្យបាន​ច្រើន ដើម្បី​បង្កើត​បរិស្ថាន​ឱ្យបាន​កាន់តែ​ល្អប្រសើរ សម្រាប់​សង្គមជាតិ​។

២- ត្រូវ​រួម​គ្នា​បន្ត​ពង្រឹង​សកម្មភាព មិត្ត​អប់រំ​មិត្ត មិត្ត​ជួយ​មិត្ត នៅ​គ្រប់​ក្លិប​យុវជន​កាកបាទក្រហម​កម្ពុជា តាមរយៈ​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សិស្ស​-​និស្សិត ដែលមាន​ជីវភាព​លំបាក​ក្នុង​ការសិក្សា និង​ការរស់នៅ​ប្រចាំថ្ងៃ នៅ​តាម​សាលា និង​សាកលវិទ្យាល័យ ប្រកបដោយ​ប្រសិទ្ធភាព ត្រូវ​រួមចំណែក​ផ្តល់​ចំណេះដឹង​ស្តីពី​វិជ្ជា​សង្គ្រោះបឋម ការថែទាំ​អនាម័យ​និង​សុខភាព ការការពារ​ជំងឺឆ្លង ជំងឺមិនឆ្លង​ក្នុង​សហគមន៍ ត្រូវ​ជួយ​ផ្សព្វផ្សាយ​អប់រំ​សុខភាព​ក្នុង​គ្រាឤ​សន្ន នៅតាម​សាខា​ទាំង ២៥ រាជធានី​-​ខេត្ត​។​

៣- ត្រូវ​រួម​គ្នា​បន្ត​ពង្រឹង​យន្តការ​គ្រប់គ្រង​យុវជន​កាកបាទក្រហម​កម្ពុជា ដែល​មាន​ស្រាប់ តាមរយៈ​ការផ្តល់​បណ្ណ​សម្គាល់​ខ្លួន​ដល់​យុវជន និង ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់ជាតិ និង អន្តរជាតិ តាមរយៈ​ការធ្វើ​ទស្សនកិច្ច​សិក្សា ផ្លាស់ប្តូរ​បទពិសោធន៍ សិក្ខាសាលា វេទិកា​យុវជន និង វគ្គ​បណ្តុះ បណ្តាល​នានា ដើម្បី​ធានា​សុខដុម​នីយកម្ម និង រឹតចំណង​មិត្តភាព សាមគ្គីភាព ក្នុង​ចំណោម​យុវជន ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ តំបន់ និង អន្តរជាតិ​។​

៤- ត្រូវ​បន្ត​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ដល់​យុវជន រួម​ទាំង​ការ​បន្ត​ផ្សព្វផ្សាយ​នូវ​សេចក្តីណែនាំ​នានា របស់​កាកបាទក្រហម​កម្ពុជា ឱ្យ​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ទូលំទូលាយ ដើម្បី​ងាយស្រួល​ក្នុង​ការបំពេញ​សកម្មភាព​មនុស្សធម៌ នៅ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស​។

៥- ត្រូវ​បន្ត​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ថែម​ទៀត ជាពិសេស​ការលើកទឹកចិត្ត​យុវជន​ឱ្យ​ចូលរួម​ជា​កម្លាំង​ស្ម័គ្រចិត្ត ដើម្បី​ធានាបាន​នូវ​វឌ្ឍនភាព និង​ចីរភាព​នៃ​កម្លាំង​មនុស្សធម៌​វ័យក្មេង សម្រាប់​បន្តវេន​ក្នុង​សកម្មភាព​ជួយ​សហគមន៍ នៅ​គ្រប់​រាជធានី​-​ខេត្ត​។

៦- ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាព មិត្តភាព និង​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក ជាមួយ​អង្គការ​យុវជន​នានា និង​បណ្តាញ​យុវជន​នៅ​គ្រប់​ជំនាន់ ដោយ​មិន​ត្រូវ​មើលស្រាល​អ្នកដទៃ និង​ការបែងចែក​ប្រកាន់​បក្សពួក ដែលឤ​ច​ធ្វើឱ្យបែកបាក់​សាមគ្គីភា​ព នៅក្នុង​ចំណោម​យុវជន​កាកបាទក្រហម​កម្ពុជា​។

៧- សូម​ក្មួយៗ​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ នៅពេល​បំពេញ​ភារកិច្ច​របស់​ខ្លួន ក្មួយៗ​ត្រូវ​ផ្សារភ្ជាប់​ចំណេះវិជ្ជា​របស់​ក្មួយៗ ដែល​មាន​ស្រាប់ ទៅ​នឹង​ការអនុវត្ត និង​ការសិក្សា​ជំនាញ​ថ្មីៗ ដែល​ទើប​ទទួលបាន ដើម្បី​ក្មួយៗ​ឤ​ច​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​នៅ​ក្នុង​សហគម​ន៍​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.