ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ខណៈ​មាន​គ្រឿងចក្រ​ឈូសឆាយ​យក​ដី​របស់​ពួកគាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​ដង្ហោយហៅ​ដល់​អាជ្ញាធរ​ក្នុង​តំបន់ ជួយ​អន្តរាគមន៍​ខណៈ​មាន​គ្រឿងចក្រ​មក​ឈូសឆាយ​ដី​ចំការ​របស់​ពួក​គាត់​ដោយ​មិន​ខ្លាចក្រែង​បន្តិច​សោះ​។​

​ពាក់ព័ន្ធ​នឹង​ការឈូសឆាយដី​ខាងលើ លោក សឹម សុ​ត ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដី​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត គឺ​ក្នុង​មួយ​គ្រួសារ​ចាប់​ពី​ទំហំ​៥​ហិកតា​ឡើងទៅ ដោយ​ពួកគាត់​បាន​កាន់កាប់​និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្លេះ លុះ​ដល់​ឆ្នាំ​២០១១​ស្រាប់តែ​មាន​ក្រុមហ៊ុន វើល​ទ្រីស្តា​រ បាន​យក​គ្រឿងចក្រ​រំលោភ​ឈូសឆាយ​ដី​ចំការ​ដំណាំ និង​ដុត​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ធ្វើឲ្យ​បាត់បង់​ឯកសារ ដីធ្លី និង​សៀវភៅ​គ្រួសារ​របស់​ពួកគាត់​អស់រលីង ហើយ​ចាប់ពី​ពេល​នោះ​រហូតមក​ដល់​បច្ចុប្បន្ន​នេះ ខាង​អាជ្ញាធរ​មូលដ្ឋាន​មិនទាន់​ធ្វើ​ការដោះស្រាយ​រឿង​ទំនាស់​នេះ​នៅឡើយ​ទេ ទើប​ពេលនេះ​ប្រជាពលរដ្ឋ​ក៏​សុំ​អន្តរាគមន៍​ពី​រដ្ឋបាល​ស្រុក​ឈូក​ដើម្បី​ជួយ​រក​យុតិ្ត​ធម៌​ជូន និង​ជួយ​ទប់ស្កាត់​ចំពោះ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សូ​ងួន កុំ​ឲ្យធ្វើ​សកម្មភាព​ឈូសឆាយដី​របស់​ពួក​គាត់​បន្ត​ទៀត​។​

​លោក​សឹម សុ​ត បានបញ្ជាក់​អះអាងថា ដី​ដែល​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​កាន់កាប់​ស្ថិតនៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មាន​ទំហំ ១៥៨,២៣​ហិកតា ដោយ​ដី​នេះ​គាត់​ក៏​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ ដែល​មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ ហើយ​ដី​នេះ​ត្រូវបាន​គាត់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្លេះ ថែម​ទាំង​កំពុង​បំពេញ​ឯកសារ​សំណុំ​បែបបទ​ដើម្បី​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ​ស្រប​ច្បាប់​ផង​ដែរ​។​

​ទាក់ទិន​នឹង​ករណី​គ្រឿងចក្រ​ឈូាឆាយ​រំលោកភ​យក​ដី​ប្រជាពលរដ្ឋ​ខាងលើ លោក ខៀវ រិទ្ធី​ភ័ណ្ឌ អភិបាល​ស្រុក​ឈូក បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩​ថា ករណី​នេះ​លោក​មិនទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​មាន​ទាន់​បាន​ទទួល​របាយការណ៍ ប៉ុន្តែ​ប្រសិន​ដី​ទំនាស់​ដូច​បាន​លើកឡើង​ខាងលើ បើ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ចុះបញ្ជី​រួចហើយនោះ អាច​ជា​របស់​រដ្ឋ​”​ចឹង​ក្រុមហ៊ុន​អាច​ឈូសឆា​យបាន​”​តែ​បើ​ខាង​មន្ទីរ​កសិកម្ម​មិនទាន់​ចុះបញ្ជី​នោះទេ ដី​នេះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​យ៉ាង​ពិតប្រាកដ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ទ​នា​ស់ដី​នៅ​ភូមិសាស្ត្រ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ហាក់​នៅ​តែ​កើត​ឡើង​មិន​ឈប់ឈរ ដោយ​ករណី​បែប​នេះ​សុទ្ធតែ​ផ្តើមឡើង​ព្រោះតែ​អ្នកមាន​លុយ មាន​អំណាច​មួយ​ក្តាប់​តូច​។ ប៉ុន្តែ​ចំពោះ​ករណី​ក្រុមហ៊ុន​វើល​ស្តារ​ឈូស​ឆាយ​រំលោភយ​ក​ដី​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​ខាងលើ កន្លង​មក​រដ្ឋបាលខេត្ត​កំពត ក៏​បាន​ចេញ​សេចក្តីជូនដំណឹង (​ស ជ ណ​)​លេខ​២៧០ ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​តម្រូវ​ឲ្យ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អនុវត្ត​បទបញ្ជា​លេខ​០១ បប របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ពន្លឿន​ក្នុង​ក្នុង​ការវាស់វែង ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់ ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​នេះ​ដោយ​ស្របច្បាប់ ដោយយោង​តាម​លិខិត​លេខ ០៨៨ រ​ស​.​គ​១ ចុះ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៤ របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ចំណារ​របស់លោក ហេង វន្ថា អភិបាលរង​ខេត្ត​កំពត ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​កំពត​ក៏​បាន​ជម្រាបជូន​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ក្រោយពី​ទទួលបាន​លិខិត​ខាងលើ ដោយ​តម្រូវឲ្យ​ជួយ​ពន្លឿន​ការវាស់វែង​ដីធ្លី និង​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ក្នុង​មួយ​គ្រួសារ​ទំហំ​០៥​ហិកតា ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៨ មក​ម្លេះ ដែល​បាន​អាស្រ័យ​ផល​នៅលើ​ដី​នេះ លុះ​ដល់​ឆ្នាំ​២០១១ ក្រុមហ៊ុន វើល​ស្តារ បាន​រំលោភ​យក​ដី និង​ឈូសឆាយ​ផ្ទះ ធ្វើឲ្យ​បាត់បង់​ឯកសារ​បញ្ជាក់​ដីធ្លី និង​សៀវភៅ​គ្រួសារ​គ្មាន​សល់​។​ហើយ​នៅ​ឆ្នាំ​២០១៣ អាជ្ញាធរខេត្ត និង​ក្រុមនិស្សិត​បាន​វាស់វែង​ដី​ជូន​ពួក​គាត់​ក្នុង​មួយ​គ្រួសារ​បាន​ត្រឹមតែ​០១​ហិកតា​ប៉ុណ្ណោះ ដែល​ធ្វើឲ្យ​ពួក​គាត់​ទទួល​យក​មិន​បាន ទើប​ករណី​ទំនាស់​នេះ​បាន​បន្ត​រហូត​មកដល់​បច្ចុប្បន្ន​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.