ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​រថយន្ត​សណ្តោង​មួយ​គ្រឿង​បួង​ចង្កួត​ខុសផ្លូវ​ធ្លាក់​ចូល​ស្នាម​ភ្លោះ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ រថយន្ត​ប្រភេទ​សណ្តោង​ខ្នាត​ធំ​មួយគ្រឿង ដោយសារ​បួង​ចង្កូត​គេច​រថយន្ត​មួយគ្រឿង​ទៀត​ដែល​កំពុង​បើក​ជែង​ក្នុងទិសដៅ​ផ្ទុយគ្នា ស្រាប់តែ​ជ្រុល​ចង្កូត​ធ្លាក់ចូល​ស្នាមភ្លោះ​បណ្តាល​ឲ្យ​ក្រឡាប់​ចាក់ក្រួស​ថ្ម​ចោល​ពាសពេញ​ចញ្ចើមផ្លូវ ដោយ​ហេតុការណ៍​នេះ​ក៏​បាន​ធ្វើឲ្យ​អ្នកបើកបរ​រងរបួស​មធ្យម​ផង​ដែរ​។

​គ្រោះថ្នាក់​បង្ក​ដោយ​ខ្លួនឯង​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ទាក់ទិន​នឹង​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ​រថយន្ត​ប្រភេទ​សណ្តោង​ខាងលើ​ម៉ាក ហីុយ៉ាន់ដាយ ពណ៌​ស ទ្រុង​ពាក់​ស្លាក​លេខ ភ្នំពេញ 4A-6401 និង​ស្លាក​លេខ​ក្បាល​រថយន្ត ភ្នំពេញ 3E-8319 ផ្ទុក​ដោយ​ថ្ម​ក្រួស​ពេញ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​មធ្យម លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​បើក​មក​ពី​លិច​ហើយ​ជែង​ចូល​មក​ចំណែក​ផ្លូវ​របស់​ខ្លួន ទើប​អ្នកបើកបរ​រថយន្ត​សណ្តោង​បួង​ចង្កូ​ចគេច​រួច​ក៏​ជ្រុល​ធ្លាក់​ចូល​ស្នាមភ្លោះ​ក្រឡាប់​ចាក់​ថ្ម​ក្រួស​ចោល​តែម្តង​។​

​សមត្ថកិច្ច​បាន​បន្តថា អ្នកបើកបរ​ឈ្មោះ វ៉ន សុខ​គង់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​កួច ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

​បច្ចុប្បន្ន អ្នកបើកបរ​ដែល​រង​របួស​ត្រូវបាន​សមត្ថ​កិច្ច​ជួយ​អម្ត​រាគ​មន៍​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.