ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​នគរបាល​សេដ្ឋកិច្ច​ចាប់​បាន​ឈើប្រណិត​ជាច្រើន​ដុំ ខណៈ​មន្ត្រី​ជំនាញ​ដេកលក់​យ៉ាង​ស្រួល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) មួយ​រយះ​នេះ​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​ដឹកឈើ​យ៉ាង​គគ្រឹក​គ​គ្រែង​នៅ​ចំណុច​ភ្នំ​ដំបង​ក្នុងភូមិ​ភ្នំ​ដំបង​សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន ដោយ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ឡើយ​។​

ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​សេដ្ឋកិច្ច​បាន​ប្រាប់​ភ្នាក់ងារ​យើង​ថា​នៅ វេល​ម៉ោង​៤​និង​នឹង​៣០​នាទី ទៀប​ភ្លឺ ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ ២០១៩​នេះ នៅ​ចំណុច​ភូមិ​ភ្នំ​ដំបង​សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន​។ កំលាំង​នគរបាល​ការិយាល័យ​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន បាន​ចុះ​ឃាត់​រថយន្ត​ឆ្នៃ​១​គ្រឿង​ឈើ​ប្រណីត​ចំនួន ២៨ ដុំ រួម​នឹង​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់​មាន​ឈ្មោះ​រឿន​សំណាង​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​ស្ពង់​ឃុំ​សាលា​ក្រៅ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

​បច្ចុប្បន្ន ទាំង​មនុស្ស​និង​វត្ថុតាង​កំពុង រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​រងចាំ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​បញ្ជូនបន្ត​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.