ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក​ កៅ​ សា​រ៉ា​ណេ​ មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ចាំ យាម​កំពុង​ធ្វើស្រែ​លើ​ខ្នង​បក្ស​ប្រជាជន​និង​ពលករ​

លោក​ កៅ​ សា​រ៉ា​ណេ​ មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ចាំ យាម​កំពុង​ធ្វើស្រែ​លើ​ខ្នង​បក្ស​ប្រជាជន​និង​ពលករ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កោះកុង ៖ អ្នកស្រុក​កោះ  កុង​បាន​និយាយថា​លោក កៅ  សា​រ៉ា​ណា ប្រធាន​នគរបាល  អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ អន្តរជាតិ​ចាំ​យាម ខេត្ត​កោះ កុង កំពុង​រង​នូវ​ការរិះគន់​ពី  ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ  ពី​ការ​កោសរូស​ទារ​លុយ​ច្រើន ហួសហេតុ​ហើយ​ក្នុងនោះ លោក កៅ សា​រ៉ា​ណា បាន យក​មន្ត្រី​ដែល​ជា​កូនចៅ​របស់ ខ្លួន​ដើរ​ប្រមូល​សេដ្ឋកិច្ច​ពី​ការ ហូរ​ចូល​ទំនិញគេចពន្ធ​ទំនិញ ខុសច្បាប់ និង​ការ​យក​លុយ  ពី​អ្នកដំណើរ​ឆ្លងដែន​តាម របៀប​ពុករលួយ​យក​ទៅ​ចែក គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ ស្រួល​បំផុត​ធ្វើស្រែ​លើ​ខ្នង​បក្ស ប្រជាជន​និង​លើ​ខ្នង​ពលករ ។​

​អ្នកស្រុក​បាន​បន្តថា ចាប់  តាំង​ពី​លោក កៅ សា​រ៉ា​ណា  មក​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍ ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម  គាត់​បាន​ធ្វើការ​រិត​បណ្តឹង  ចំពោះ​ការនាំ​ទំនិញ ចេញ​- ចូល​របស់​អាជីវករ​តូចតាច  ក្រោម​ហេតុផល​យកលុយ​ថ្លៃ បាយ​តែ​ធូររលុង​ចំពោះ​ទំនិញ  គេចពន្ធ ដែល​ឈ្មួញ​នាំចូល  តាម​រថយន្ត​ធំៗ​ទាំង​ថ្ងៃ​ទាំង យប់ ព្រោះតែ​ឈ្មួញ​ធំៗ​ទាំង   អស់​នោះ​បង់លុយ​ក្បាល​រថ យន្ត​ហើយ​បង់លុយ​ចាំ​ខែ ទៀតផង​។​

​លោក កៅ សា​រ៉ា​ណា  បាន​បង្កើត​ប៉ុស្តិ៍​មួយទៀត​នៅ ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ ពី​ច្រកទ្វារ រួច​ហើយ​ទារ​លុយ  ពី​អ្នក​ដឹក​ផ្លែឈើ​មួយ​រទេះ ៣ ម៉ឺន​រៀល​បន្ថែមទៀត ធ្វើឱ្យ  បន្ទុក​ចំណាយ​របស់​អាជីវករ តូចតាច កាន់តែ​ច្រើនឡើងៗ  ព្រោះ​ក្នុង​មួយ​រថយន្ត​តួ​រី​ស  គឺអាច ផ្ទុក​ផ្លែឈើ​បាន ៣-៤  រទេះ ដូច្នេះ​គ្រាន់តែ​នៅ​មាត់ ច្រកទ្វារ​មួយ​ត្រូវ​បង់លុយ​អស់  ៩​ម៉ឺន​រៀល​ហើយ​នៅតាម​ផ្លូវ  ត្រូវ​បង់លុយ​ឱ្យ​គយ​នគរបាល សេដ្ឋកិច្ច មន្ត្រី​អាវុធហត្ថ នគរ  បាល​ចរាចរណ៍​ឈរជើង​នៅ តាម​ផ្លូវ​ជាតិ​តាម​ខេត្ត តាម  ស្រុក​ជា​ហូរហែ​ទម្រាំ​ដឹក​ទៅ ដល់​ភ្នំពេញ​ត្រូវ​ចាយលុយ​មិន ក្រោម​ពី ៤០​ម៉ឺន​រៀល​ឡើយ​។​

​អាជីវករ​តូចតាច​ដែល​រក  ស៊ី​ដឹកទំនិញ​ឆ្លងកាត់​ច្រក​ចាំ យាម​ពិតជា​មាន​ការ​ត្អូញត្អែរ  ពី​ការ​កោសរូស​ទារ​លុយ​ដែល ចាត់ចែង​ដោយ​លោក កៅ  សា​រ៉ា​ណា ជា​ពិសេស​អ្នក  អូស​រទេះដឹក​ផ្លែឈើ​ត្រូវ​បង់ លុយ​មួយ​រទេះ រហូតដល់ ៤ ម៉ឺន​រៀល ដោយ​កូនចៅ​របស់  លោក កៅ សា​រ៉ា​ណា អះ អាង​ថា យកលុយ​ថ្លៃ​បាយ ។

​គេ​ចេះតែ​ឆ្ងល់​ថា​ដោយ  គ្រាន់តែ​សុំ​លុយ​ថ្លៃ​បាយ​ហេតុ អ្វី​បានជា​លោក កៅ សា​រ៉ា ណា ចាត់តាំង​បង្កើត​ប៉ុស្តិ៍ យកលុយ ដល់​ទៅ​ពីរ​កន្លែង  មួយកន្លែង ១​ម៉ឺន​រៀល និង មួយកន្លែង​ទៀត ៣​ម៉ឺន​រៀល  ខណៈ​ដែល​ខាង​កាំកុងត្រូល  គេ​យក​តែ​មួយ​កន្លែង​១​ម៉ឺន  រៀល​នោះ ។ មានន័យ​ថា  លោក កៅ សា​រ៉ា​ណា កំពុង  ចាត់ចែង​ឱ្យ​មាន​បណ្តាញ ប្រព្រឹត្ត​អំពើ​ពុករលួយ ។

​ដូច្នេះ​លោក សុខ ផល  ដែល​ជា​មេ​កើយ​ត្រូវតែ​ពិនិត្យ ជា​បន្ទាន់​ទៅ​បុគ្គល កៅ  សា​រ៉ា​ណា ដែល​កំពុងតែ​ធ្វើ  ស្រែ​លើ​ខ្នង​បក្ស​ប្រជាជន​និង ធ្វើ​សែ​ល្រើ​ខ្នង​ពលករ ព្រោះ  អ្នកស្រុក​កោះកុង​និយាយថា អស់​ជំនឿ​លើ​គណបក្ស​ប្រជា ជន​ក្នុង​ការកែទម្រង់ ៕​

jamyeam_2

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.