មណ្ឌលគិរី៖ ឡានដឹកឈើប្រណីត ៣គ្រឿង ត្រូវបានក្រុមអភិរក្សជីវៈចម្រុះសីមា ដឹកនាំដោយលោក សា្វយ សុវណ្ណាប្រធាន ក្រុមល្បាតតំបន់អភិរក្សជីវៈចម្រុះសីមា បានចុះចាប់ បង្ក្រាប ។ រថយន្តដឹកឈើប្រណិតខុសច្បាប់បានចំនួន២គ្រឿងត្រូវបានបង្ក្រាប នៅក្នុងភូមិពូស្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង នៅយប់រំលងអាធ្រាត ចូលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៥នេះ វេលាម៉ោង ១២ និង១០នាទី ក្រោយមក កម្លាំងក៏បានចុះល្បាតបន្តចាប់បង្ក្រាបបានរថយន្ត ១ គ្រឿងទៀត នៅតាមបណ្តោយផ្កូវជាតិ កេខ៧៦ ឆ្ពុះទៅស្រុកកែវសីមា នៅយប់រំលងអាធ្រាតុវេលាម៉ោង ៣និង០០នាទីថ្ងែខែឆ្នាំដដែល ។
រថយន្តដឹកឈើប្រណិតខុសច្បាប់ដែលកម្លាំងខាងលើចាប់បង្ក្រាបបាន ទី១រថយន្តម៉ាក ធុនត្រា ពណ៍ខ្មៅ គ្មានស្លាកលេខ ទី២ ម៉ាករថយន្តឡង់គ្រីស័រ ពណ៍ខ្មៅ គ្មានស្លាក ចំណែកទី៣ រថយន្តម៉ាកកាមម៉ារីកួដស្វិត ។ រថយន្តទាំង៣គ្រឿងនេះដឹកឈើសុទ្ធតែឈើប្រណិតប្រភេទឈើធ្នង់ពេញៗរថយន្តដូចគ្នា ចំពោះអ្នកបើបររថយន្តដឹកឈើខុសច្បាប់ត្រូវបានរត់គេចខ្លួនបាត់ស្រមោលទុកតែរថយន្តចោល ៕
ដោយ÷ចិន្ដាកម្ពុជាអភិវឌ្ឍន៍





