ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

រថយន្ត​ដឹកឈើ​ប្រណីត​លោតឆ័ត្រ ត្រូវ​សមត្ថកិច្ច​គយ​បង្ក្រាប​

រថយន្ត​ដឹកឈើ​ប្រណីត​លោតឆ័ត្រ ត្រូវ​សមត្ថកិច្ច​គយ​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី  ៖ រថយន្ត​យី​ឌុប​មួយគ្រឿង​ហ៊ាន​ដឹកឈើ​ប្រណឹត​ប្រភេទ​ធ្នុង​ពេញប្រៀប​តែម្តង បំណង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តែ​ត្រូវ​រាំងស្ទះ​ទៅវិញ ដោយសារ​ការរំខាន​ពី​សមត្ថកិច្ច​គយ ច​លត័​និង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស់​ធ្វើការ​បង្ក្រាប​ភ្លាមៗ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយាដាវ​ហៀបនិង​ឆ្លង​ផុត់​ទៅ​ហើយ​នា​វេលា​ម៉ោង​០៩.៣០​នាទី​យប់​ថ្ងៃទី​២៥​ខែវិច្ឆិការ​ឆ្នាំ​២០១៥​។

​ឈើប្រណិត​ដែល​គយ​បង្ក្រាប​នោះ​សុទ្ធសឹង​ជា​ឈើប្រណិត​ប្រភេទ​ធ្នុង​ដែល​មាន​មុខកាត់​ចំរុះ​បន្ទះ​និង​ដុំ​ដឹក​តាម​រថយន្ត​យី​ឌុប​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ត្បូូងឃ្មុំ​៣A០០៥៣ ។ ប៉ុន្តែ​ពេល​បង្ក្រាប​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ភ្លាមៗ មិន​មាន​ប្រភព​ណាមួយ​ច្បាស់លាស់​ថា​ជា​របស់​អ្នកណា​ឡើយ​។

​លោក ព្រាប គា​រ៉ា​ត ប្រធាន​ក្រុម​បង្ក្រាប​និង​ចំនួយកា​នាយកកដ្ឋាន​គយ​បានឱ្យដឹងថា ដោយសារ​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​នេះ​ពុំ​មាន​លិខិត​អនុញ្ញាត្តិ​ឱ្យ​ដឹកជញ្ជូន​ពី​ស្ថាបន័គយ​ទើប​កំលាំង​របស់​លោក​សហការ​កំលាំង​ផ្ទៃ​ប្រទេ​ស់​និង​កំលាំង​ច្រកទ្វារ​បង្ក្រាប​តែម្តង​។

​យោងតាម​ប្រភព​បាន​ឱ្យដឹងថា រថយន្ត​ដឹក​ឈើប្រណិត​នេះ​ចេញពី​ព្រៃ ក្នុង​ស្រុក​លំផាត់​ហើយក៏​ធ្លាប់​ចេញ​ជាច្រើន​គ្រឿង​មកហើយ​ប៉ុន្តែ​មិន​ដែល​មាន​សម្ត្ថកិច្ច​ណា​មួយ​ហ៊ាន​បង្ក្រាប​នោះ​ទេ​ទើបតែ​កំលាំង​ច​លត័​របស់គយ​និង​កងរាជអាវុធហត្ថ​នេះ​ប៉ុណ្ណោះ​ដែល​ហ៊ាន​បង្ក្រប់​យក​ស្នាដៃ​។

​តាម​ប្រភព​មួយទៀត​បាន​បង្ហើប​ថា រថយន្ត​មួយគ្រឿនេះ​គឺ​បាន​រត់ការ​គ្រប់ស​ម​ត្ថ​កិច្ច តាម​លំដាប់​ថ្នាក់​ក្នុង​ខេត្ត​នេះ​អស់​ហើយ​នៅតែ​កំលាំង​មួយ​នេះ​ប៉ុនណ្ណោះ​មិន​បានរ​ត់​ការគឺ​បង្ក្រាប​តែម្តង​ដើម្បី​ឱ្យ​ស្គាល់​។ បើ​ពុំ​ដូច្នុះ​ទេ​រថយន្ត​នោះ​មិន​អាច​ទៅ​រហូត​ជិត​ផុត​ព្រុំដែន​ទៅ​ហើយ​នោះ​ទេ​។

​ក្នុងពេល​បង្ក្រាប មិន​ឃើញ​សមត្ថកិច្ច​ក្នុង​ខេត្ត​ណាមួយ​ចេញមុខ​សហការ​នោះទេ ហើយ​រថយន្ត និង​វត្ថុតាង​ត្រូវបាន​រក្សារ​ទុក​នៅ​ទីធ្លា​សាខាគយ និង​រដ្ឋ​ក​ខេត្ត​ធ្វើ​កំណត់ហេតុ​ជូន​ថ្នាក់លើ​ចាត់ការ តាម​ផ្លូវច្បាប់ ៕
(​ណាត​ពៅ​)

 

2015_11_27ch3_wood (1) 2015_11_27ch3_wood (2) 2015_11_27ch3_wood (3)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.