ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្តេច​តេជោ ហ៊ុន សែន​៖ គណនី Facebook ប្រឌិត​ព័ត៌មាន​អាក្រក់​ពី​ស្ថានភាព​សុខភាព​នាយករដ្ឋមន្ត្រី ជា​បទល្មើស​ព្រហ្មទណ្ឌ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាង​ថា គណនី Facebook ទាំងឡាយណា ដែល​ប្រឌិត​ព័ត៌មាន​អាក្រក់​លើ​ស្ថានភាព​សុខភាព​របស់​នាយក​រដ្ឋមន្ត្រី​នៅក្នុង​តំណែង​នាំឱ្យ​មាន​ការជ្រួលច្របល់​មតិសា​ធារណៈ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ គឺជា​ការ​ប្រព្រឹត្ត​នូវ​បទល្មើស​ព្រហ្មទណ្ឌ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់ យ៉ាង​ដូច្នេះ​ថា «​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រសិនបើ​គណនី​ហ្វេ​សប៊ុក​ណាមួយ​ប្រឌិត​បំភ្លៃ​ព័ត៌មាន (Fake News) ដែល​ធ្វើឱ្យ​មាន​ការ​ជ្រួលច្របល់​មតិសាធារណៈ​ជា​ហេតុផល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់​នាយករដ្ឋមន្ត្រី នៅក្នុង​តំណែង គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។ រាជរដ្ឋាភិបាល និង​ចាត់​វិធានការ​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​នេះ​»​។​

​ជា​ការកត់សម្គាល់​ការ​ដាក់ចេញ​វិធានការ​ច្បាប់​ចំពោះ​ជន​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​សុខភាព​របស់​នាយករដ្ឋមន្ត្រី​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ជន​ទុច្ចរិត​មួយ​ចំនួន​នៅលើ​បណ្តាញ​សង្គម Facebook តែងតែ​បង្ហោះ​ព័ត៌មាន​ប្រឌិត និង​ប្រមាថ​មកលើ​អាយុជីវិត​របស់​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ជាក់ស្តែង​កាលពី​សប្តាហ៍​កន្លងទៅ​នេះ គ្រាន់តែ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី មាន​ក្រុម​ជន​ទុច្ចរិត​លើ​បណ្តាញ​សង្គម​បង្ហោះ​ព័ត៌មាន​បំភ្លៃ​ការពិត​ជា​ច្រើន​ពាក់ព័ន្ធ​សុខភាព​របស់​សម្តេច​។

​ការ​បង្ហោះ​សារ​ប្រឌិត​របស់​ក្រុម​ជន​ទុច្ចរិត​នេះ ត្រូវបាន​គេ​ចាត់ទុក​ជា​ការប្រមាថ​ដល់​អាយុជីវិត​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ត្រូវបាន​មើលឃើញថា មាន​ចេតនា​បង្ក​ឱ្យមាន​ភាពចលាចល​នៅក្នុង​ប្រទេស​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.