ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

បញ្ចប់​វគ្គ​តម្រង់​ទិស​ស្តីពី “​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត តាម​បែប​វិមជ្ឍការ​” សម្រាប់​ក្រុមប្រឹក្សា ក្រុង ស្រុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​១០​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត សហការ​ជាមួយ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​បញ្ចប់​វគ្គ​តម្រង់​ទិស​ស្តីពី “​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត តាម​បែប​វិមជ្ឍការ​” សម្រាប់​ក្រុមប្រឹក្សា​ក្រុង ស្រុក ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ក្នុង​អាណត្តីទី​៣ និង​មិន​ធ្លាប់​កាន់​តំណែង​ពីមុន ក្រោម​អធិបតីភាព លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្ត​កំពត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

​ការបញ្ចប់​វគ្គ​បណ្តុះបណ្តាល​នាពេល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ក្រុមប្រឹក្សា​ក្រុង ស្រុក ខេត្ត​កំពត និង តាកែវ ដែល​មាន​សមាសភាព​ចូលរួម​ចំនួន​៩២​នាក់​។

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល ០២​ថ្ងៃ គឺ​ថ្ងៃ​ទី​១០ ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​គោលបំណង ដើម្បី​ធានា​ឲ្យ​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ថ្មី អាច​បំពេញ​ការងា​ររ​បស់​ខ្លួន​ស្រប​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​គោលនយោបាយ​វិមជ្ឍការ និង​វិសហមជ្ឍកា​ររបស់​រាជរដ្ឋាភិបា​ល​កម្ពុជា ដែល​សម្រេច​បាន​ជា​លទ្ធ​ផល​ដូចខាងក្រោម​៖
១.​សិក្ខាកាម​មកពី​ខេត្ត​គោលដៅ​មាន​សមត្ថភាព​យល់ដឹង​ពី​គោលនយោបាយ និង​ច្បាប់​គួរឲ្យកត់សំគាល់​
២.​សិក្ខាកាម​មាន​ការចូល​រួម​ច្រើន ដែល​ធ្វើអោយ​វគ្គ​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​
៣.​សិក្ខាកាម​មាន​ការ​យក​ចិត្ត​ទុកដាក់ និង​មាន​សំណួរ​ច្រើន​ទៅកាន់​អ្នកសម្របសម្រួល ដែល​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​
៤.​សិក្ខាកាម​មាន​សីលធម៌​ខ្ពស់​ចំពោះ​ការគោរព​គ្នា​ទៅវិញទៅមក ក៏​ដូចជា​អ្នក​សម្រប​សម្រូល​
៥.​សិក្ខាកាម​មាន​សាមគ្គីភាព និង​ការ​រឹតចំណង​មិត្តភាព​គ្នា​បានល្អ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.