ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច ការងារ​កងរាជអាវុធហត្ថ​ប្រចាំ​ខែ​កក្កដា ផ្សព្វផ្សាយ​ប្រសាសន៍​ណែនាំ ០៥​ចំណុច របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ថ្ងៃ​ព្រហស្បត្តិ៍ ១០​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច ការងារ​កងរាជអាវុធហត្ថ​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​បន្ត​ខែសីហា ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ការណែនាំ​ស្តីពី​ការងារ​ជំនាញ​កសាង​កម្លាំង និង​ផ្សព្វផ្សាយ​ប្រសាសន៍​ណែនាំ ០៥​ចំណុច របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពាក់ព័ន្ធ​ការងារ​ជំនាញ​គ្រឿងញៀន ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន អនុប្រធាន​មន្ទីរ លោកនាយ​ការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក​ទាំង​៩ នាយទាហាន​-​នាយទាហានរង​អាវុធហត្ថ ជាច្រើនរូប​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ញត្តិ និង​បទបញ្ជា​របស់​ថ្នាក់លើ និង​ក្ដាប់​រាល់​សភាពការណ៍​ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​។

​លោក​ឧត្ដមសេនីយ៍​បាន​បញ្ជាក់ទៀតថា នៅពេល​មាន​សភាព​ការចាំបាច់​ត្រូវ​រាយការណ៍​សុំ​គោលការណ៍​ថ្នាក់លើ -​ត្រៀម​លក្ខណៈ​រួចជាស្រេច ២៤​ម៉ោង លើ ២៤​ម៉ោង ដើម្បី​ត្រៀម​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា នៅពេល​មាន​ហេតុការណ៍​កើតឡើង​ជា​យថាហេតុ ហើយ​អាវុធហត្ថ​គ្រប់រូប ត្រូវ​អនុវត្តន៍​ឲ្យបាន​សមស្រប ប្រកាន់ខ្ជាប់​នូវ​សីលធម៌ ម៉ឺងម៉ាត់ គោរព​វិន័យ និង​អាកប្បកិរិយា​ល្អ​ក្នុង​ពេល​បំពេញភារកិច្ច ជាពិសេស​គោរព​ច្បាប់ គោរព​សិទិ្ធមនុស្ស និង​ក្រម​សីលធម៌​របស់​កង​យោធពលខេមរភូមិន្ទ -​ចាត់តាំង​កម្លាំង​ចេញ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា រាល់​បទល្មើស​ដែល​កើតមានឡើង -​គ្រប់​មូលដ្ឋាន​ក្រុង​/​ស្រុក និង​ស្នាក់​ការ​សន្តិសុខ​ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​ឲ្យបាន​ល្អ និង ត្រៀម​ជួយសង្គ្រោះ​គ្រប់​សភាពការណ៍​ដែល​កើតឡើង​ជា​យថាហេតុ ដើម្បី​ផ្តល់​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ផងដែរ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.