ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ កា​ពង្រឹង និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ឱ្យមាន​គុណភាព​ខ្ពស់ ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ផ្លូវ​គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឡើងវិញ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅ​ខេត្ត​ព្រះសីហនុ គឺ​វា​ពិត​ជា​ការចាំបាច់​ណាស់ ព្រោះថា ផ្លូវ​គឺ​ជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ ដូចនេះ​យើង​ត្រូវ​ពង្រឹង និង​ពង្រីក ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ប្រកាន់​ភ្ជាប់​នូវ​ចក្ខុវិស័យ គឺ​ធ្វើ​ផ្លូវ​ឱ្យ​បាន​មាំ​។​

​លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​ថ្លែង​យ៉ាង​ដូចនេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​មន្ត្រីរាជកា​រ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រីរាជការ​មន្ទីរ​ប្រមាណ ១៣៦​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បន្តទៀតថា គម្រោង​កំពុង​អនុវត្ត និង​គម្រោង​ដែល​នឹង​ត្រូវ​អនុវត្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សំខាន់ៗ​មួយចំនួន​មាន​ដូចជា​៖ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៨ ស្ពាន និង​កំពង់ផែ ដោយ​លើកកម្ពស់​គុណភាព និង​ពង្រីក​បន្ថែម​ឱ្យ​សមស្រប​តាម​ការរីកចម្រើន​លើ​វិស័យ​ដឹកជញ្ជូន​របស់​ប្រទេសជាតិ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់ថា ទន្ទឹម​នឹង​ការងារ​សាងសង់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​តួនាទី​ផ្ដល់​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន ប្រសិទ្ធភាព និង​តម្លាភាព ធ្វើយ៉ាងណា​បង្ខិត​សេវាសាធារណៈ​ឱ្យ​ជិត​ប្រជាពលរដ្ឋ តាមរយៈ​ការចុះបញ្ជី​យានយន្ត ការ​ប្រឡង​យក​បណ្ណ​បើកបរ និង​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត តាម​ប្រព័ន្ធ​អន​ឡាញ និង​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE Mobile App ជាដើម​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីរាជការ​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ ចិត្ត​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ និង​បាន​ផ្ដាំផ្ញើ​ឱ្យ​មន្ត្រី​ទាំងអស់​អនុវត្ត​អនុសាសន៍​ទាំង​១១​ចំណុច របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ឱ្យ​បាន​ខ្ជាប់ខ្ជួន រួបរួម​សាគ្គី​សហការគ្នា​ថែម​ទៀត ក្នុង​ការបម្រើ​ប្រជារាស្ត្រ ឱ្យបាន​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.