ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​សម្ពោធ​សមិទ្ធិផល​នានា ស្រុក​បាណន់ ខេត្ត​បាត់ដំបង​

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​សម្ពោធ​សមិទ្ធិផល​នានា ស្រុក​បាណន់ ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា សម្តេច​ក្រឡាហោម ស ខេង នាយក រដ្ឋមន្ត្រី​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាគារ​សាលប្រជុំ​សាលាស្រុក ព្រមទាំង​សមិទ្ធិ ផល​នានា​ជាច្រើន​ទៀត និង​មាន​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ផងដែរ ។​

​ក្នុងឱកាស​នោះ លោក ឈាន តឿ​ន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បាន​គូសបញ្ជាក់​ពី សកម្មភាព នៃ​ការអភិវឌ្ឍន៍ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ ពិសេស ក្រុមការងារ​ថ្នាក់ជាតិ រួម​ជាមួយ​មូលនិធិ​ស្រុក ឃុំ ឆ្នាំ​២០១៥ សម្រេច​លទ្ធផល​ច្រើន ជូន​ដល់ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មាន​ដូចជា​ប្រព័ន្ធ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ផ្លូវ​ចាក់​ដី​ជា​ច្រើន​ខ្សែរ​រាប់ រយ​គីឡូម៉ែត្រ​ខ្វាត់ខ្វែង​ត​ភ្ជាប់​ពី​ស្រុក​ទៅ​ឃុំ ពី​ឃុំ​មួយ​ទៅ ឃុំ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ លើក​កំពស់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន ភាពល្អប្រសើរ មាន​ផ្លូវ​គឺ​មាន​សង្ឃឹម​។ ក្រៅពី​នោះ​ក៏​នៅ​មាន​សមិទ្ធិផល​ជាច្រើន​ទៀត ក្រោម ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​សម្រេចបាន មាន​សាលារៀន​ជីក ស្រះ អណ្តូងស្នប់​ទឹកស្អាត ធ្វើ​របង​សាលារៀន ខ្លោងទ្វារ​វត្ត​ចាក់ដី បំពេញ​ទីធ្លា​សាលា​ជាដើម ដែល​ជា​សេចក្តីត្រូវកា​រា​ចំ​បាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​សម្តេច​ក្រឡាហោម ស ខេង អបអរសាទរ​ចំពោះ សមិទ្ធិផល ដែល​អាជ្ញាធរ​ក្រុមការងារ​ថ្នាក់ជាតិ​សម្រេច​បាន​នាពេលនេះ ។ លើសពីនេះ ឯកឧត្តម​បាន​វាយ តម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​បាន​យ៉ាង​ល្អ​ការអនុវត្ត​គោ​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដោយ ធានា​បាន​យ៉ាង​ភាពសុខសាន្ត ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​កាន់តែ​មាន​ជំនឿ​មក លើ​សមត្ថភាព​និង​កាន់តែ​មាន​ជំនឿ​មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាលយើង មួយកំរិត​ថែម ទៀត​។

​គួរបញ្ជាក់​ថា អគារ​សាលប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ ដែល​មាន​ទំហំ ១៩.៥០ x ២៦.៨០​ម ចំណាយ​ថវិការ​សរុប​អស់​ជាង​១២​ម៉ឺន​ដុល្លារ អាគារ​រដ្ឋបាល អធិការដ្ឋាន​នគរបាល​ស្រុក អស់ ថវិការ​ជាង​២​ម៉ឺន​៣​ពាន់​ដុល្លារ អាគារ​បឋមសិក្សា​ពាក់​ស្បែក ៤​ជូន​ឃុំ​ស្នឹង អាគារ​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំ​សំពៅ សរុប​ថវិការ​ទាំងអស់​ជាង ១២ ម៉ឺន​ដុល្លារ ៕

2015_11_27a (1) 2015_11_27a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.