ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ ផ្តោត​លើ​ការដាក់​វិធានការ​រក្សា​សុវត្ថិភាព​សណ្ដាប់ធ្នាប់ សាធារណៈ ឲ្យ​កាន់តែ​ប្រសើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បើ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ដើម្បី​បន្ត​ការដាក់ វិធានកា រ​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ បញ្ហា​បរិស្ថាន និង​ការផ្ដល់ សេវា​សាធារណៈ​ជូន ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​ប៉េអឹម រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើន​រូប ទៀត​។​

​ក្នុង​កិច្ចប្រជុំ​នេះ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ បាន​ឡើងរាយការណ៍​ពី​លទ្ធ ផល​ការងារ​មួយ ចំនួន ក្នុងនោះ​រួម​មាន​ការរាយការណ៍​ពី​លទ្ធផល នៃ​ការអនុវត្ត​សេចក្តីណែនាំ លេខ​០១៣/១៨ ស​ណន ចុះ ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការប្រើប្រាស់​ចិញ្ចើម ផ្លូវ​សាធារណៈ ទាំងអស់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ការគ្រប់គ្រង​ស្ថិតិ​អ្នកស្នាក់នៅ​ក្នុង​ខុន​ដូ និង​បូរី​នៅក្នុង​រាជធានី ភ្នំពេញ​។​

​លទ្ធផល​នៃ​ការជូន​ដំណឹង​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​មាន​ផ្ទះល្វែង​មួយ​ល្វែង ២​ល្វែង លក់ រថយន្ត និង​លក់​សំបុត្រ​រថយន្តក្រុង​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្តីរាយការណ៍ និង​វិធានការ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នង ការ​នគរ បាល​រាជធានី​ភ្នំពេញ ស្តីពី​ការគ្រប់គ្រង​ស្ថិតិ​ជនអន្តោប្រវេសន៍​នៅក្នុង​រាជធានី​ភ្នំពេញ​។ មតិ​ចូលរួម ពិភាក្សា របស់​សមាជិក​សមាជិកា​អង្គប្រជុំ ហើយ​ចំពោះ​បញ្ហា​ផ្សេង​ទៀត​នោះ គឺ​បាន​លើកឡើង ពី​ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន និង​របៀបរៀបរយ​សា ធា​រណៈ​តាម​ដង ផ្លូវ​ពិសេស នៅ​តំបន់​ទីតាំង​ដីឡូត៍​ទំនេរ​គ្មាន​ម្ចាស់ និង​គ្មាន​សណ្ដាប់ធ្នាប់​ដែល​គណៈប្រតិភូ​ឆ្លងកាត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.