ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ការរៀបចំ វិថី​លក់​ម្ហូបអាហារ នៅ​ខេត្ត​កែប ដើម្បី​ត្រៀម​ចូលរួម​ប្រលងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣ ឆ្នាំ​២០២១-២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ លោកស្រី អ៊ុល ភិរុណ អភិបាលរង​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ការងារ​បច្ចេកទេស​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត ដើម្បី​រៀបចំ​ឱ្យមាន​វិថី​លក់​ម្ហូម​អា​រហារ នៅ​ខេត្ត​កែប​។​

​លោកស្រី អ៊ុល ភិរុណ បានបញ្ជាក់​ថា​ការរៀបចំ​ឱ្យមាន​”​វិថី​លក់​ម្ហូបអាហារ​”​ក៏ នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​សម្រាកលម្ហែ​កម្សាន្ត​នៅ​ខេត្ត​កែប​កាន់តែច្រេីន និង​ចំណាយពេល​ស្នាក់​នៅ​យូរថ្ងៃ​។​

​ការរៀបចំ​ឱ្យមាន​វិថី​លក់​ម្ហូប​អារ​ហារ​នេះ ក៏​ជា​ក៏​ទទួល​បាន​ការឯកភាព​ពី​ប្រមុខ​រដ្ឋាភិបាល​គឺជា​សូចនាករ​មួយ​ថ្មី​ទៀត​ដេ​ី​ម្បី​ដាក់បញ្ចូល​ក្នុង​ស្តង់ដា​ទីក្រុង​ស្អាត និង​ត្រៀម​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លេីក​ទី​៣ ឆ្នាំ​២០២១-២០២៣ ។​

​លោកស្រី​ក៏​បាន​បញ្ជាក់ទៀតថា ដើម្បី​រៀបចំ​ឱ្យមាន​វិថី​លក់​ម្ហូប​អារ​ហារ​នេះ​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ ត្រូវ​តាម​ប្រព័ន្ធ​ចំណាត់ថ្នាក់​សេវាកម្ម​តូប​លក់​ម្ហូបអាហារ​(STREE FOOD STANDARD) ដែល​ពង្រឹង លើកកម្ពស់​គុណភាព​សេវាកម្ម​ក្នុង​ផ្នែក​ម្ហូប​អារ​ហារ យើង​ត្រូវ​រៀបចំ​ឱ្យមាន​ស្តង់ដារ​ដូចជា​៖
-​ទីតាំង ត្រូវ​មាន​ការអនុញ្ញាត​ជា​ផ្លូវការ និង​ត្រូវ​កំណត់​ពេលវេលា​ប្រតិបត្តិការ​ដោយ​រដ្ឋបាល​ខេត្ត​
-​មាន​ស្លាក​យីហោ​ច្បាស់លាស់​ដោយ​គោរព​តាម​សេចក្តីណែនាំ​របស់​ក្រសួង​ទេសចរណ៍ ត្រូវ​សរសេរ​ជា​ខេមរភាសារ និង​ត្រូវ​តុបតែង​ដោយ​ភ្លើង​លម្អ​ឱ្យមាន​សោភ័ណភាព ជា​ពិសេស​ត្រូវ​មាន​អនាម័យ​ជុំវិញ​តូប​លក់​អាហារ​ទាំងនេះ
-​ត្រូវ​រៀបចំ​ឱ្យ​មាន​ទីធ្លា​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​ចត​យានយន្ត
-​ត្រូវ​មាន​សេវាកម្ម​ល្អ​ផង​ដែរ​។

​ជា​ចុងបញ្ចប់ លោកស្រី​អភិបាលរង និង​ក្រុម​ការងារ​បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​សំខាន់ៗ​មួយចំនួន​ដើម្បី រៀបចំ​ស្នើសុំ​បង្កើត​ជា​កន្លែង វិ​វថី​លក់​ម្ហូប​ឱ្យ​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.