ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩ នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​កំពុង​ខ្វះខាត​ជីវភាព​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៩ អនុវត្ត​តាម​មតិ​ណែនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក លេខ ៨១៩ ស្ថិតនៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព​នាំយក​អំណោយ​ដែល​ជា​ការចូលរួម​ចែករំលែក​របស់​កងកម្លាំង​នគរបាល​ទៅ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​កំពង់​រស់​នៅ​មូលដ្ឋាន ចំនួន​០៣​គ្រួសារ ដែល​ក្នុងនោះ​មាន​៖
១-​គ្រួសារ​លោកយាយ ណិល យៀ​ត អាយុ ៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា​ទេ ឃុំ​ត្រាង ស្រុក កំរៀង កំពុង​មាន​ជម្ងឺ​ទទួលបាន​ថវិកា​ចំនួន​៥០០,០០០​រៀល​(​ហាសិប​ម៉ឺន​រៀល )​អង្ក​ចំនួន​៥០​គីឡូក្រាម មី​ចំនួន​០២​កេស​ទឹក​ផ្លែឈើ​ចំនួន​០១​យួរ​។​
២-​គ្រួសារ​លោក យាយ​ព្រំ ហុន អាយុ ៦៦ ឆ្នាំ​និង​គ្រួសារ​លោកយាយ ព្រំ ហុង អាយុ ៦៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក កំរៀង ខេត្ត​បាត់ដំបង​។ ទាំង​ពីរ​គ្រួសារ​នេះ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៣០០ ,០០០​រៀល​(​សាមសិប​ម៉ឺន​រៀល​)​អង្ក​ចំនួន ៥០​គីឡូក្រាម ទឹក​ផ្លែឈើ​ចំនួន​០១​យួរ មី​ចំនួន ០១ កេះ​តូច ។​

​ប្រជាពលរដ្ឋ​ទាំង​បី​គ្រួសារ​បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​ក្នុងពេល​ដែល​ទទួលបាន​នូវ​អំណោយ​ដែល​ជា​ការចែករំលែករ​បស់​កងកម្លាំង​នគរបាល​ចំពោះ​ការខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន ៕
(​រូបភាព​នគរបាល​វរៈ​ព្រំដែន​គោក​លេខ​៨១៩)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.