កំពង់ធំ ៖ ថ្ងៃអង្គារ៍ 8 កើតខែអាសាឍ ឆ្នាំកុរ ត្រូវថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ 2019 លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រគល់នាំយកប្រាក់បេឡាមរណៈ ជូនគ្រួសារសព (គ្រួសារពលី) ឈ្មោះ ទុយ គឿន នៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ចំនួន ៤ លានរៀល ។
ឈ្មោះ ទុយ គឿន បានទទួលមរណៈភាព កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៩ ។
លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរ ស អ យ និងជាអនុប្រធានប្រចាំការ ស អ ក ខេត្តកំពង់ធំ បានដឹកនាំមន្ត្រីចុះទៅគោរពវិញ្ញាណក្ខ័ន្ធសព និង ប្រគល់ប្រាក់បេឡាមរណៈជូនគ្រួសារសព (គ្រួសារពលី) ដោយមានការចូលរួមពីសំណាក់ក្រុមការងារ ស អ ក ខេត្ត ស្រុក សាខា ស អ ក ឃុំ និងប្រជាពលរដ្ឋចូលរួម សរុប ចំនួន ៤៣ នាក់ ៕





