ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក​អភិបាលខេត្ត​តាកែវ អ៊ូច ភា ប្រកាស​ជា​សាធារណៈ​ផ្ដល់​ថវិការ ១​លាន​រៀល​ដើម្បី​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ ឬ​អាជ្ញាធរ​សមត្ថកិច្ច​ណា ហ៊ាន​រាយការណ៍​ករណី​នាំ​ជ្រូក​ខុស​ច្បាប់​ចូល​ពី​ប្រទេស​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ​៖ បន្ទាប់​ពី​ករណី​សត្វ​ជ្រូក​របស់​ពលរដ្ឋ​ជា​ច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់ នៅ​ឃុំ​ពន្លៃ និង​ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូរី ខេត្តតាកែវ ហើយ​មាន​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ថា​មាន​ការ​លួច​នាំ​យក​ងាប់​ជ្រូក​ងាប់​ដែល​មាន​ជំងឺប៉េស្ត​អាហ្វ្រិក ពី​ប្រទេស​វៀតណាម​យកមក​លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​ខេត្តតាកែវ ឯកឧត្តម​អភិបាលខេត្ត​តាកែវ​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជារ​ដ្ឋ​ឲ្យចូល​រួម​រាយ​ការណ៏ប្រាប់​ដល់​អាជ្ញាធពី​ទី​តាំងលួ​ច​នាំ​ជ្រូក​ចូល ដោយ​ឯកឧត្តម​អភិបាលខេត្ត​និង​ផ្ដល់​ជា​ថវិការ​លើ​ក​ទឹកចឹត្ត​ចំនួន​១​លាន​រៀល​ដល់​ប្រជាពលរដ្ឋ​ដែល​រាយ​ការណ៏​។​

​ថ្លែង​ប្រាប់​អ្នក​សារពទ៌មាន​តាម​បណ្ដាញ​ទំនាក់ទំនង តេ​ឡេ​ក្រាម កាល​ពី​ម្សិលមិញ​នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រសិន​អាជ្ញាធ​រមូល ដ្ឋា​ន ស្រុក ក្រុង ណា​ដែល​ចាប់​បាន​ឡាន​ដឹក​ជ្រូក ខុសច្បាប់​នៅក្នុង​មូល ដ្ឋា​ន​របស់ខ្លួន​នោះ នឹង​ទទួលបាន​ថវិការ​លើកទឹកចិត្ត​ចំនួន ១​លាន​រៀល ពី​ឯកឧត្តម ផ្ទាល់​តែម្ដង​។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រាយ​ការ​ន៏​ពី​នាំ​ជ្រូក​ចូល​ខុសច្បាប់​នេះ ឯកឧត្តម​ក៏​និង​ឧបត្ថម​ថវិការ​ជូន​១​លាន​រៀល​ផងដែរ​។​

ឯកឧត្តម​អភិបាលខេត្ត​តាកែវ ក៏​បាន​សំណូម​ដល់ បងប្អូន​ប្រជាពលរដ្ឋ ឬ​មជ្ឈដ្ឋាន​មួយចំនួន សូម​កុំ​ធ្វើ​ការឆ្នៃប្រឌិត ផ្តិត​យក​រូបភាព​ជ្រូក ពី​កន្លែង​ផ្សេង ហើយ​មក​ផ្សាយ​វាយប្រហារ​អាជ្ញាធ​ខេត្ត ព្រោះ​វា​មិន​បាន​ផល​អ្វី​ទេ​គឺ មានតែ​ការចូល រួម​ទេ​ទើប​ទទួលបាន​ជោគជ័យ​ទាំងអស់​គ្នា​និង​អាច​ទប់ស្កាត់​ចំពោះ​ជន​ខិលខូច​លួច​នាំ​ជ្រូក​ខុស​ច្បាប់​ចូល​មក​ប្រទេស​យើង​។​

គួរបញ្ជាក់ថា មួយរយៈ​កន្លងមកនេះ​មាន​ជ្រូក​ជាច្រើន​បាន​ងាប់​នៅក្នុង​ខេត្តតាកែវ បើទោះបីជា​ករណី​ជ្រូក​ងាប់​នេះ ត្រូវ​មន្ត្រី​ការរិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ បាន​ថ្លែងប្រាប់​ថា ករណីយ៏​ជ្រូក​ងាប់​នេះ​មិន​ពាក់ព័ន្ធ​ទៅ​និង​ការកើត​ជំងឺប៉េស​អាហ្វ្រិក​នោះទេ បន្ទាប់​ពី​មន្ត្រី​បសុព្យាបាល​ខេត្ត​បាន​យក​ឈាមជ្រូក​ទៅ​ធ្វើការ​វិភាគ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ ។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.