ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​វគ្គ​តម្រង់​ទិស​ស្តីពី “​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត តាម​បែប​វិមជ្ឍការ​” សម្រាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត សហការ​ជាមួយ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​បើក​វគ្គ​តម្រង់ទិស​ស្តីពី “​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត តាម​បែប​វិមជ្ឍការ​” សម្រាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ក្នុង​អាណត្តីទី​៣ និង​មិន​ធ្លាប់​កាន់​តំណែង​ពីមុន ក្រោម​អធិបតីភាព លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នាពេល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ជា​ក្រុមប្រឹក្សា​ខេត្ត​កំពត តាកែវ ខេត្ត​កែប ខេត្ត​ព្រះសីហនុ លោក លោកស្រី នាយក នាយក​រដ្ឋបាលខេត្ត នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ប្រធាន អនុប្រធាន​ការិយាល័យ​ក្រុម​លេខាធិការ​ក្រុមប្រឹក្សា ចំណុះ​សាលាខេត្ត សរុប ៥២ នាក់​។

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល ០២​ថ្ងៃ គឺ​ថ្ងៃ​ទី​៨ ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​គោលបំណង ដើម្បី​ធានា​ឲ្យ​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ថ្មី អាច​បំពេញ​ការងា​ររ​បស់​ខ្លួន​ស្រប​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​គោលនយោបាយ​វិមជ្ឍការ និង​វិសមជ្ឍការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.