ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​អនុប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​ប្រើ​ហិង្សា​លើ​តារា​អ្នក​លក់​ផលិតផល​ដ៏​ល្បី​តាម​អន​ឡា​ញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញៈ កញ្ញា ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​ដ៏​ល្បីល្បាញ​និង​ស៊ិច​ស៊ីម្នាក់​តាមអ​ណា​ឡាញ (ONLINE) ត្រូវ​បុរស​ជា​សង្សារ​ប្រើ​អំពើហឹង្សា​យ៉ាង​ព្រៃផ្សៃ បាន​បណ្តាល​ឲ្យ​នាង​របួស​ហោម​មុខ មោ​មមាត់ និង​របួស​ពេញ​ខ្លួន​។

​បុរស​ជា​សង្សារ​មានឈ្មោះ ទឹម សាវុធ មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​។​

​យោង​តាម​វិដេអូ​សម្ភាសន៍​ខ្លី​មួយ​របស់​កញ្ញា ថៃ ស្រី​នាង បានឲ្យដឹងថា បុរស​ជា​សង្សារ​របស់​នាង​តែងតែ​ប្រចណ្ឌ​លើ​រូប​នាង ដូច​មនុស្ស​វិកល​ច​រឹក​អញ្ចឹង ហើយ​តែងតែ​វាយ​ធ្វើបាប​រូបនាង រហូត​ឥត​ត្រា​ប្រណី ហើយ​បាន​បោក​កម្ទេច​របស់របរ​នៅក្នុង​ផ្ទះ​របស់​នាង និង​បាន​ចាប់​ក្បាល់​នាង​បោក​នឹង​ជ្រុង​គ្រែ ទះកំភ្លៀង ទាត់​ធាក់​លើ​រាងកាយ​នាង រហូត​បែក​មុខ​បែក​មាត់ ហើម​មុខ​ហើម​មាត់ ប្រកប​ដោយ​ភាពឈឺចាប់​បំផុត​។​

​កញ្ញា​ថៃ ស្រី​នាង ក៏​បាន​បង្ហោះ​ដែរ​ថា “​លើក​នេះ​ទី ១៣០​ហើយ ដែល​អា​ថោកទាប​នេះ​វៃ​ខ្ញុំ ស្អែក​ខ្ញុំ​និង​ឡាយ​វីដេអូ អោយ​សមត្ថកិច្ច​ចាប់ខ្លួន​ម្នាក់​នោះ​ជាបន្ទាន់ ព្រោះ​ខ្ញុំ​អស់​ភាព​អត់ធ្មត់​ហេ​ី​យ សូមមេត្តា​ជួយ​ខ្ញុំ​ផង​”​។

​ទាក់ទង​ករណីនេះ ទឹម សាវុធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.