ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ប្រជុំ​បូកសរុប​ការងារ​ត្រីមាស​ទី​២ លើក​ទិសដៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ របស់​ក្រុម​ការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត សុខភាព និង​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត (PWG-RWSSH)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​): ក្រោម​អធិបតីភាព​លោក ទ្រី មេ​ង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​PWG-RWSSH បាន​អញ្ជើញ​ជា​ធិបតី​ក្នុង កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​២ លើក​ទិសដៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ របស់​ក្រុម​ការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត សុខភាព និង​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត (PWG-RWSSH) នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ និង​មាន​ការចូលរួម​ពី លោក​ប្រធាន​ក្រុមការងារ PWG-S លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា លោក លោកស្រី អភិបាល​. អភិបាលរង ក្រុង​b​ស្រុក​ទាំង​៨ លោក លោកស្រី តំណាង​អង្គការ​អភិវឌ្ឍន៍ និង​សមាជិក​សមាជិកា​អង្គប្រជុំ​ជាច្រើនរូប​ទៀត ។​

​លោក ទ្រី មេ​ង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​កោតសរសើរ​ដ៏​ស្មោះ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក្រុមការងារ PWG-RWSSH ថ្នាក់ដឹកនាំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ក្រុមការងារ DWG-RWSSH ជាពិសេស​ការខិតខំ​អនុវត្ត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​របស់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ធ្វើឲ្យ​សម្រេច​បាន​នូវ ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ការផ្គត់ផ្គង់​ទឹកស្អាត សុខភាព និង​អនាម័យ​ជនបទ​ឆ្នាំ​២០១៤-២០២៥ ស្របតាម​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្លាត​វៃ និង​ប៉ិនប្រសព្វ ។​

​លោក ទ្រី មេ​ង បាន​បន្តថា​: ការផ្គត់ផ្គង់​ទឹកស្អាត សុខភាព​និង​ការលើកកម្ពស់​អនាម័យ​ជនបទ​របស់​ប្រទេស​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៩ ប្រជាជន​រស់នៅ​ទីក្រុង​/​ទីប្រជុំជន ចំនួន​៩៥% និង​៧០% នៃ​ប្រជាជន​រស់នៅ​ទីជនបទ ប្រើប្រាស់​ប្រភព​ទឹក​កែលម្អ​ក្នុងនោះ​ប្រជាជន​រស់នៅ​ទីក្រុង​/​ទីប្រជុំជន​ចំនួន​៥៥% និង​ប្រជាជន​រស់នៅ​ទី​ជនបទ​ចំនួន​១៦% ប្រើប្រាស់​ទឹកស្អាត ។ ចំណែក​អត្រា​ប្រជាជន​រស់នៅ​ទីក្រុង​/​ទីប្រជុំជន​ចំនួន​៨៨% និង​ប្រជាជន​រស់នៅ​ទី​ជនបទ​ចំនួន​៧១.២% មាន​បង្គន់​អនាម័យ​ប្រើប្រាស់​យោងតាម​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច និង​សង្គម​ឆ្នាំ​២០១៧ ។​

​លោក តូច ប៉ូ​លី​វ៉ា បានអោយដឹងថា​: ដើម្បី​ពិនិត្យ​វឌ្ឍនភាព អនុវត្ត​កម្មវិធី ផ្គត់ផ្គង់​ទឹកស្អាត សុខភាព​និង​អនាម័យ​ជនបទ ពិភាក្សា​កំណត់​យន្តការ​ធ្វើ​ផែនកា​រ​សកម្មភាព​សម្រាប់​កិច្ចប្រជុំ​ត្រីមាស​ទី​៣​ឆ្ន៊ាំ​២០១៩ របស់​ក្រុម​ការងារ PWG-RWSSH កំណត់​ផែនការ​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​ស្រុក​រំដួល ជា​សុខ​សម្រេចបាន​ODF និង​រៀនសូត្រ​បទពិសោធ​ពី​ភាព​ជោគជ័យ​លើ​ការងារ​លើកកម្ពស់​អនាម័យ របស់​ស្រុក​រំដួល ជាក់ស្តែង​ដើម្បី​ចូលរួម​អនុវត្ត​ផែនការ ជាតិ​ស្ដីពី​ការផ្គត់ផ្គង់​ទឹកស្អាត​សុខភាព និង​អនាម័យ​ឆ្នាំ​២០១៤-២០២៥ ។​

​លោក​បាន​បន្តថា​: ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​ក្រុមការងារ​PWG-RWSSH ពិសេស​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​អង្គការ​ដៃគូ​នានា​គិត​ត្រឹម​ត្រីមាស​ទី​២ ឆ្នាំ​២០១៩ នេះ​ស្ថានភាព​អនាម័យ​ទូទាំង​ខេត្ត​ស្វាយរៀង នេះ​ប្រជាពលរដ្ឋ​ប្រមាណ​៩៩.២%​មាន​ប្រភពទឹក​ប្រើប្រាស់ ក្នុងនោះ​អត្រា​ប្រជាជន​មាន​ទឹក​សុវត្ថិភាព​ប្រើប្រាស់​ចំនួន​៨៤.៥% និង​អត្រា​អនាម័យ​ចំនួន​៩០% ក្នុងនោះ​មាន​ភូមិ​ចំនួន​៣៥០ ឃុំ​ចំនួន​៣០ និង​ស្រុក​ចំនួន​២ គឺ​ស្រុក​ស្វាយទាប និង​ស្រុក​រំដួល បានសម្រេច​ការបញ្ឈប់​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF) ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.