ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ប្រកាស​តម្លើង​ឋានន្តរស័ក្តិ យន្ត មីន ជា​នាយ​ឧត្តមសេនីយ៍ និង​ចូល​កាន់តំណែង ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​អនុវត្តន៍​ការងារ សម្រាប់​ឆមាស​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រា​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ ​មាន​ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់ នាយ​ឧត្តមសេនីយ៍ (​ផ្កាយ​៤) និង​ការប្រកាស​ចូល​កាន់តំណែង​ ​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ជូន​ដល់ ឯកឧត្តម យន្ត មីន អតីត​អភិបាលខេត្ត​ព្រះសីហនុ​ ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

​នៅក្នុង​ពិធី​រៀបចំឡើង​ក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ​និង​លើក​ទិសដៅ ​បន្ត​អនុវត្តន៍​ការងារ សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់​នាយក​ឧត្តមសេនីយ៍ (​ផ្កាយ​៤) និង​ប្រកាស​ចូល​កាន់តំណែង​
​ជូន​នាយ​ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ផងដែរ​។

​ការដំឡើង​ឋានន្តរ​ស័ក្តិ និង​តែងតាំង ឯកឧត្តម យន្ត មីន អតីត​អភិបាលខេត្ត​ព្រះសីហនុ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​សំណើ​ទូលថ្វាយ​របស់ សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់​ពី​ឯកឧត្តម យន្ត មីន បាន​សុំ​លាលែង​ពី​តំណែង អភិបាលខេត្ត​ព្រះសីហនុ បន្ទាប់​ពី​មាន​ករណីរ​លំបាក់​អគារ​កម្ពស់ ៧​ជាន់ គ្មាន​ច្បាប់​អនុញ្ញាត​មួយ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។ ករណីនេះ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​២៨​នាក់ និង​របួស​២៦​នាក់ ដែល​ក្រុម​អ្នក​រុករក និង​សង្គ្រោះ​បាន​ប្រើប្រាស់​រយៈពេល ២​ថ្ងៃ​កន្លះ​។​

​គួររំលឹកថា នាយ​ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករង​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​ជាមួយគ្នានេះ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ ឯកឧត្តម យន្ត មីន ក៏​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​មួយ​ដែរ ដោយ​ដំឡើង​ឋានន្តរស័ក្តិ ជា​នាយ​ឧត្តមសេនីយ៍ និង​តែងតាំង​ជា​រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.