ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ប្រកាស​ចូល​កាន់តំណែង​អភិបាលរង​ខេត្ត​បាត់ដំបង​ថ្មី ២​រូប , លោក សក់ សេដ្ឋា ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្ត ខិតខំ​បម្រើ​ពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​ម​ហា​ផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​០៣​ខែកក្កដា​​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ប្រកាស​ឲ្យចូល​កាន់តំណែង​អភិ​​បាល​រង​ខេត្ត​បាត់ដំបង​ថ្មី​ចំនួន ២​រូប ខណៈ​អភិបាលរង​ចាស់​​ត្រូវ​បាន​ចូលនិវត្តន៍​។​

​នៅក្នុង​ពិធី​នេះ ក៏​មាន​ការចូលរួម​ពី​គណៈ​អភិបាលខេត្ត​សមា​​ជិ​កក្រុមប្រឹក្សា​ខេត្ត​គណៈ​អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ អង្គភាព​នានា ក្រុមប្រឹក្សា​ឃុំ​ក្នុង​ខេត្ត​ចូល​​រួម​ជា​ច្រើន​នាក់ ផងដែរ នៅ​សាលាខេត្ត​បាត់ដំបង​។​

​លោក យឹម សៀ​ប និង​លោកស្រី សុំ ចិន្តា អភិបាលរង​ខេត្ត​បាត់ដំបង ដែល​ទើប​បាន​តែងតាំង បាន​ឡើង​ប្តេជ្ញាចិត្ត​ក្នុង​អង្គពិធី​ថា ក្រោយ​ការតែងតាំង​ហើយ​លោក និង​លោកស្រី​នឹង​ខិតខំ​ធ្វើ​ការងារ​បំរើ​ការងារ​ទាំង​ក្នុង​រដ្ឋបាល​ខេត្ត និង​ប្រជា​​ពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀតផ​ង​ដែរ​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បាន​ថ្លែង​ដែរ​ថា ដើម្បី​បំពេញ​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត ដែល​បាន​ចូលនិវត្តន៍​ចំនួន ២​រូប​ហើយ និង​យោង​តាម​ការចាំបាច់​របស់​រដ្ឋបាល​ខេត្ត ក្រសួងមហាផ្ទៃ បាន​ផ្តល់​សេចក្តីទុកចិត្ត​តែង​តាំង​អភិបាលរង​ចំនួន ២​រូប ក្នុងនោះ​មាន​លោក យឹម សៀ​ប ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ជា​អភិបាលរង​ខេត្ត​​បាត់ដំបង​ថ្មី និង​លោកស្រី សុំ ចិន្តា ពី​អភិបាលរងក្រុង​បាត់​ដំ​បង មក​ជា​អភិបាលរង​ខេត្ត​បាត់ដំបង​ថ្មី​។​

​ជាមួយគ្នា​នោះ​ដែរ លោក​រដ្ឋលេខាធិការ បាន​ជំរុញ​ឲ្រ​ដ្ឋ​បាល​​ខេត្ត​ត្រូវ​សាមគ្គី​ផ្ទៃក្នុង​ល្អ ពង្រឹង​ការងារ​ឲ្យមាន​ប្រសិទ្ធភាព និង​បំរើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​បន្ថែមទៀត​។​

​លោក សក់ សេដ្ឋា ក៏​បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់​នាំ​ខេត្ត​ទាំងអស់ ត្រូវ​មាន​សាមគ្គី​ផ្ទៃក្នុង​ល្អ ពង្រឹង​ការងារ​ឲ្យមាន​ប្រសិទ្ធភាព និង​ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ គឺ​ត្រូវ​ពង្រឹង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ឲ្យ​ពួក​គាត់​រស់នៅ​បានសុ​ខ​សុវត្ថិ​ភាព​នៅតាម​មូលដ្ឋាន​។​

​លោក​បាន​បញ្ជាក់ថា «​ទោះ​បច្ចុប្បន្ននេះ​ប្រទេស​យើង​មាន​សន្តិភាព​ហើយ​ក៏​ដោយ តែ​យើង​ត្រូវ​ពង្រឹង​សុខ​សន្តិភាព​ឲ្យនៅ​ស្ថិតស្ថេរ​គង់វង្ស​តទៅ​ទៀត និង​រួម​គ្នា​ការពារ កសាង អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចំរើន​បន្ថែ​ម​ទៀត ក្នុងទិសដៅ​កំណើន​សេដ្ឋកិច្ចជាតិ ស្ថិត​ក្នុង​លំដាប់​ប្រាក់ចំណូល​មធ្យម​កំរិត​ទាប ទៅ​ជា​ចំណូល​មធ្យម​កំរិត​ខ្ពស់ នៅ​ពេល​ខាង​មុខ​ផង​ដែរ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.