ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ពេទ្យសត្វ​ឃាត់​រថយន្ត​១​គ្រឿង​លួច​ដឹក​ជ្រូក​សា​ច់នាំ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ជា​ច្រើន​ខេត្ត​មក​លក់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បារម្ភ​ឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិ​ច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ ..​ព្រឹក ថ្ងៃទី​១​កក្ត​ដា ឆ្នាំ​២០១៩​នេះ មន្ត្រី​ពេទ្យសត្វ​ស្រុក​និង​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​សាច់​នាំ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ពី​ព្រំដែន​កម្ពុជា វៀតណាម​ខាង​កើតមក​ដល់​ព្រំដែន​កម្ពុជា ថៃ​ខាងលិច​ប្រទេស ដោយ​បារម្ភ​ខ្លាច​ការឆ្លង​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិ​ច ។​

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា ការឃាត់​រថយន្ត​លួច​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម​នេះ​មាន​ម៉ាក់​ហ៊ី​យុន​ដាយ កង់​៦ ឆ្លងដែន​ពី​វៀតណាម ឆ្លងកាត់​ជា​ច្រើន​ខេត្ត បំរុង​មក​ចែកចាយ​នៅ​បន្ទាយមានជ័យ ត្រូវបាន​កម្លាំង​ជំនាញ​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​ឃាត់​ចាប់បាន កាល​ពី​សៀ​ល​ថ្ងៃទី​១ ខែ​កក្ដ​ដា ឆ្នាំ​២០១៩ នៅ​ចំនុច​ផ្លូវបំបែក​ក្នុងភូមិ​បន្ទាយឆ្មារ​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។

​លោក ហ៊ុយ ទូច បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ពាក់​ពន្ធ័​នឹង​ការដឹក​ជញ្ជូន​ជ្រូក​លួច​នាំ​ពី​ប្រទេស​វៀតណាម​ដែល​បារម្ភ​ពី​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិច​ឆ្លងដែន​បំរុង​មក​ចែក​ចាយក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​នេះ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ក៏​បាន​ទទួល​ការណែនាំ​ពី​ថ្នាក់លើ​តាម​ខ្សែបណ្តោយ ការណែនាំ​ពី​លោក អ៊ុំ រាត្រិ អភិបាលខេត្ត​និង​ជា​ប្រធាន​គណ​:​បញ្ជារ​ការ​កងឯកភាព​ខេត្ត​បន្ទាយមានជ័យ​និង​ក៏​មាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះ​រាជ្ញា​អម​អយ្យការសាលា​ដំបូងខេ​ត្ត​ផងដែរ ។​

​លោក​ហ៊ុយ ទូច បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​រថយន្ត​នោះ​បាន​ដឹក​ជ្រួក​សាច់​ចំនួន​៤០​ក្បាល ក្នុងនោះ​ងាប់​លើ​ឡាន​៣​ក្បាល ហើយ​បាន​លួច​ដឹក​ចេញ​ពី​ព្រំដែន​វៀតណាម ជា​ទី​ដែល​ផ្ទុះ​ករណី​ជម្ងឺប៉េស្តិ៍​ជ្រូក​អាហ្វ្រិច ហើយ​ឆ្លងកាត់​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័​យមកដ​ល់​ខេត្ត​បន្ទាយមានជ័យ​តែម្ត​ង ។​

​លោក​ហ៊ុយ ទូច បាន​បន្តថា​ចំពោះ​មុខ មន្ត្រី​ពេទ្យ​បាន​ឃាត់​រថយន្ត​និង​អ្នក​បើក​ទុក​នៅ​ការិយាល័យ ហើយ​រក្សា​ជ្រូក​ទុក​មួយ​រយ​:​ពេល​តាម​វិធានការ​ពេទ្យសត្វ ។ ក្នុងនោះ​បាន​បូម​ឈាមជ្រូក​យក​ធ្វើ​សំណាក់​វិភាគ​បញ្ជូនទៅ​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ដើម្បី​ពិសោធន៍រ​កមេរ​រោគ​ចម្លង​នានា រួម​ទាំង​ប៉េស្ត​ជ្រូក​អាហ្វ្រិច​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផង​ដែរ ៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.