ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្ដម សេង ទៀង និង លោក ជាវ តា​យ បាន​នាំយក​ថវិកា​សរប​ស់ម្ដេច​តេជោ​ទៅ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​កម្មករសំណង់​រងគ្រោះ​ដោយ​អគារ​រលំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ថវិកា​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​តាមរ​យៈស​ប្បុរ​សជន​នានា​ដែល​មាន​ចំនួន​៦៦៣.៤៣២​ដុល្លា​អាមេរិក នៅ​ព្រឹក​ថ្ងៃទី​០២​ខែកក្កដា ឆ្នាំ​២០១៩ ត្រូវបាន​ឯកឧត្ដម សេង ទៀង ជំនួយការ​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន សែន រួម​និង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​នាំយក​ទៅ​ប្រគល់ជូន​ដល់ដៃ​ក្រុមគ្រួសារ​សព​កម្មករសំណង់​ដែល​រងគ្រោះ​ដោយ​អគារ​រលំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ការប្រគល់​និង​ទទួល​ថវិកា​នេះ ធ្វើឡើង នៅ​ធនាគារ​អេស៉ីលីដា​សាខាខេត្ត​កំពត ដែល​មាន​គ្រួសារ​សព​ជនរងគ្រោះ​មក​ទទួល​ចំនួន​៨​គ្រួសារ​ដែល​មកពី​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កំពត​។​

​ក្នុងនោះ​សព​ជនរងគ្រោះ​នៅក្នុង​ស្រុក​កំពង់ត្រាច​ចំនួន​៦​នាក់​និង​សព​ជនរងគ្រោះ​ក្នុង​ស្រុក​ដងទង់​ចំនួន​២​នាក់ ដោយ​ក្នុង​ស​ពម្នាក់ៗ​ឬ​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​៨២.៩២៩​ដុល្លារ​ហើយ​ថវិកា​ទាំងនេះ​ក៏​ត្រូវបាន​បញ្ចូល​ទៅក្នុង​គណនេយ្យ​ធនាគារ​របស់​ក្រុមគ្រួសារ​នីមួយៗ​ដើម្បី​រក្សា​នូវ​សុវត្ថិភាព​ក៏ដូចជា​ការដក​និង​ដាក់​ប្រាក់​តាម​តម្រូវការ​គ្រួសារ​រៀងៗ​ខ្លួន​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្ដម សេង ទៀង បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​ជនរងគ្រោះ​ទាំង​នោះ ដើម្បី​សំដែង​សមានចិត្ត ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ ក្រុមគ្រួសារ​សព ដែល​ត្រូវ​បាត់បង់ ស្វាមី និង កូនៗ​ជាទី​ស្រលាញ់ ក៏ដូចជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ជាតិ​ផងដែរ​។​

​ឯកឧត្ដម សេង​ទៀង​ក៏​បាន​បញ្ជាក់ថា ថវិកា​ដែល​នាំយកមក​ប្រគល់​ដល់ដៃ​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​ពេល​នេះ​គឺ​ក្នុងនាម​ស​ប្បុស​ធម៌​ដោយ​បាន​មក​ពី​ការខិតខំ​យកចិត្តទុកដាក់​របស់​សម្ដេច​តេជោ​ហ៊ុន សែន ធ្វើការ​អំពាវនាវ​ស្វែងរក​មូលនិធិ​ពី​សប្បុរជន​នានា​ដើម្បី​ជួយ​ក្នុងនាម​ខ្មែរ​ដូចគ្នា​ខ្មែរ​តែ​មួយ​ឈាមជ័រ​តែមួយ​។​

​ក្នុងឱកាស​នោះ​ក្រុមគ្រួសារ​សព​នីមួយៗ​ក៏​បាន​សំដែង​ក្តីកោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​ជា​ថ្នាក់​ដឹក​ល្អ ជានិច្ចកាល​សម្តេច​តែងតែ​មាន​ការយកចិត្ត​ទុកដាក់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ មិន​ថា​ក្នុង​ពេលវេលា​ណាមួយ​ឡើយ​និង​មិន​មាន​ការរើសអើង​ព្រមទាំង​សូម​គោរព​បួងសួង​ជូនពរ​សម្តេច​តេជោ​ព្រមទាំង​ក្រុមគ្រួសារ អោយមាន​សុខភាព​ល្អ​បរិបូរណ៍ មាន​ជន្មាយុ​យឿន​យូរ ដើម្បី​ជា​ម្លប់​ដឹកនាំ​ប្រទេស​អោយបាន​កាន់តែ​រីកចម្រើន​និង​មាន​សុខសន្តិភាព​បន្ត​ជា​រៀង​រហូត​ទៅ​អនាគត​ទៀត​៕
​សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.