ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្តេច​ហ៊ុន​សែន​បានប្រកាស​នឹង​បំពាក់​មេដាយមាស​ដល់​ក្រុម​អ្នក​ជួយ សង្គ្រោះ​ក្នុង​ហេតុការណ៍​បាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ទាំងអស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​មានប្រសាសន៍​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក្នុង​ហេតុការណ៍​បាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះ​សី​ហុន​ទាំងអស់​នឹង​ត្រូវ​បំពាក់​មេដាយមាស ។ សម្តេច ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក្នុង​ហេតុ​ការបាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ទាំងអស់​ដែល​បាន​សហការ​គ្នា​បាន​យ៉ាង​ល្អ​ក្នុង​ការជួយ​សង្គ្រោះ ។​

​ជាមួយគ្នានេះ សម្តេច​បាន​ប្រកាស​បំពាក់​មេដាយមាស​ដល់​ក្រុម​អ្នក​ជួយ សង្គ្រោះ​ក្នុង​ហេតុការណ៍​បាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះ​សី​ហុន​ទាំងអស់ ។ សម្តេច​ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង សាលា​កុមារ ពិការភ្នែក និង​គ ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ស្ថិត​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឲ្យទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា​នេះ​។

​សម្តេច​តេជោ បន្តថា ហេតុការណ៍​បាក់​រលំ​អគារ​នេះ មិនមែន​មាន​តែ​កម្ពុជា​នោះទេ បណ្តា ប្រទេស​មួយចំនួន​សុទ្ធតែ​ធ្លាប់​ជួប ។​ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្តេច​បាន​សម្តែង​នូវ​ការសោកស្តាយ ដែល​កើតមាន​ហេតុការណ៍​នេះ​នៅ​កម្ពុជា​។​សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ដល់ សប្បុរសជន ដែល​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​ដល់​ជនរងគ្រោះ​ទាំងអស់ ដែល​នេះ​បង្ហាញ​ពី​ទឹក ចិត្ត​ចេះ​ស្រឡាញ់​គ្នា​របស់​បងប្អូន​ជនរួមជាតិ​របស់​យើង​។​

​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ អគារ​កំពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​បាក់​រលំ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៨​នាក់ និង​របួស​២៦​នាក់​៕
​ដោយ​៖​សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.