ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

កុមារា​អាយុ ១០ ឆ្នាំ បើករថយន្ត​លឿន​ដូច​ព្យុះ​បុក​ម៉ូតូ ពីក្រោយ បណ្តាលអោយ​ស្លាប់​ម្នាក់រ​បួស​ធ្ងន់​ម្នាក់​

កុមារា​អាយុ ១០ ឆ្នាំ បើករថយន្ត​លឿន​ដូច​ព្យុះ​បុក​ម៉ូតូ ពីក្រោយ បណ្តាលអោយ​ស្លាប់​ម្នាក់រ​បួស​ធ្ងន់​ម្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ឧត្តរមានជ័យ ៖ កុមារា​អាយុ​ប្រហែល ១០ ឆ្នាំ បើករថយន្ត​លឿន​ដូច​ព្យុះ​បុក​ម៉ូតូ ១ គ្រឿង​ពី​ក្រោយ​ប៉ើង ២០ ម៉ែត្រ បណ្តាលអោយ​ស្លាប់​ម្នាក់រ​បួស​ធ្ងន់​ម្នាក់ ហើយ​រថយន្ត​នៅ​តែ​លឿន ទៅមុខ​បុក​រះ​ព្រៃ​តូចធំ រហូត​បាន​ប្រហែល ១០ គីឡូម៉ែត្រ ធ្លាក់​ចូល​ប្រឡាយ ទើប​ឈប់ អ្នកបើកបរ​បើកទ្វា​ចុះ​រត់គេចខ្លួន​បាត់ កាលពី​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​គោក​ចាន់​រ៉ី សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​លោក ធូ សុភា នាយ​ការិយាល័​ចរាច​រណ៍ផ្លូវ​គោក ខេត្ត​បាន​អោយដឹងថា បុរស​រងគ្រោះ​ស្លាប់​មានឈ្មោះ ឌៀវ ដឹក អាយុ​៥២​ឆ្នាំ អ្នកបើក​ម៉ូតូ​និង​ឈ្មោះ ម៉េង សារ៉ុន អាយុ ២៧ ឆ្នាំ រងរបួស​ធ្ងន់ រស់នៅ​ភូមិ​កើតហេតុ ។ ទាំង ២ នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​តូយ៉ូតា តាកូ​ម៉ាពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 2S1304 បើកបរ​ដោយ​កុមារា​ម្នាក់ អាយុ​ប្រហែល ១០ ឆ្នាំ រត់គេចខ្លួន​បាត់ រស់នៅ​ភូមិ​អូយ៉ាដាវ សង្កាត់​បន្សាយ​រ៉ាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​តូយ៉ូតា តា​កូម៉ា​បើកបរ​ពី​កើត​ទៅ​លិច​លឿន ដូច​ព្យុះ​បង្ក​អោយ​មាន​ដី​ហុយ​សំពោង ហើយ​មិន​បង្អង់​បាន​បុក​ម៉ូតូ បើក​ស្រប​ទិស​គ្នា ពីក្រោយ​ប៉ើង​ធ្លាក់​ផ្លូវ​ចំងាយ​ប្រហែល ២០ ម៉ែត្រ ទើប​ឈប់ ឯ​រថយន្ត​នៅ​តែ​លឿន​ទៅ​មុខ​បុក​រះ​ព្រៃ​តូចធំ រហូត​បាន​ប្រហែល ១០ គីឡូម៉ែត្រ ធ្លាក់​ចូល​ប្រឡាយ​បើកទ្វា​រថយន្ត​ចុះ​រត់គេច​ខ្លួន​តែម្តង ។​

​លោក ធូ សុភា បានបញ្ជាក់​ថា ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​វាស់វែង យក​មធ្យោបាយ​ទាំង ២ គ្រឿង មកកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ធ្វើ​ការដោះស្រាយ​ជា​ក្រោយ ។ សមត្ថកិច្ច​បាន​ប្រគល់​សព ជូន​សាច់ញាតិ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី និង​តាម​ស្រាវជ្រា​ឃាត់ខ្លួន​ជនសង្ស័​យ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕
​ព្រំ​សំ​

2014_12_01 (1) 2014_12_01 (2)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.