ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​វះកាត់​មន្ត្រី​ណា ដែល​កាង​ពីក្រោយ​បទល្មើស​ល្បែងស៊ីសង នៅតាម​មូលដ្ឋាន​របស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានប្រកាស​វះកាត់​មន្ត្រី​ណា ដែល​កាង​ពីក្រោយ​បទល្មើស​ល្បែងស៊ីសង​នៅ​មូលដ្ឋាន ដើម្បី​ព្រមាន​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​ប្រភេទ​នេះ នៅ​រាជធានី​ភ្នំពេញ​កើតឡើង​តទៅទៀត​។​

​លោក ឃួ​ង ស្រេង បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​តាម​មូលដ្ឋាន​ទាំងអស់ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ពី​ការទទួល​សំណូក​របស់​ជនខិលខូច​មួយចំនួន ដើម្បី​បើកឱកាស​ឲ្យមាន​សកម្មភាព​ប្រព្រឹត្តល្បែង​ស៊ីសង​ខុសច្បាប់ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន បើ​ពុំ​ដូច្នេះ​ទេ​នឹង​ត្រូវ​វះកាត់​អស់​បុណ្យ​សក្តិ​ជាមិនខាន​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស ដាក់ឲ្យ​ដំណើរការរ​ដ្ឋ​បាល​ខណ្ឌ​បឹង​កេងកង នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ចាត់ទុកថា ការទទួល​សំណូក​ពី​ជនល្មើស​ទាំង​នោះ គឺ​ជា​ទង្វើរ​ខុសច្បាប់​ដែល​មិន​អាច​លើកលែងឲ្យ​បានឡើយ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ដោះស្រាយ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់​នេះ ឲ្យខាងតែបាន​ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែងថា «​ល្បែងស៊ីសង​ខុសច្បាប់​សណ្តាប់ធ្នាប់​សាធារណៈ កុំ​ប៉ះពាល់​លុយ​គេ​ឲ្យសោះ បើ​ប៉ះពាល់​លុយ​គេ ដោះ​មិន​ចេញ​ទេ អនុវត្តន៍​មិច​ចេញ​។ បើ​ឯង​យក​លុយ​គេ​ហើយ អា​លូវ​អាចឹងៗ​ៗ បែប​ប៉ះពាល់​ដល់​ការងារ​របស់​ខ្លួន​ហើយ ខ្ញុំ​នឹង​តម្រឹម​រឿង​ហ្នឹង បើ​ប៉ះពាល់​លុយ​គេ​ចឹង​ទៀត ខ្ញុំ​ត្រូវ​សា​រ៉េ​ចេញ ចូល​អភិក្រម​ចុងក្រោយ គឺ​វះកាត់​ចេញ​»​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ ខណ្ឌ​សង្កាត់​ទាំងអស់​ត្រូវ​ចុះ​រុះរើ​ស្លាក​យីហោ បរទេស​ដែល​ខុសច្បាប់ សរសេរ​ខុស​ពាក្យ ពេជន៍ គ្មាន​ខ្លឹមសារ និង​ខុស​ទម្រ​ង​បែប​ជា​ភាសាជាតិ ត្រូវកា​ត់​ចេញ​ហើយ​យក​មក​អប់រំ​តាម​ផ្លូវច្បាប់ ដែល​ការពារ​តម្លៃ​វប្បធម៌​ជាតិ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​សង្គម​។​

​ជាមួយគ្នានេះ លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហការ​ជាមួយ គណៈ​អភិបាល​ដើម្បី​ធានា​ប្រសិទ្ធភាព ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​សង្គម ដូចជា​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ​មាន​គុណភាព​ខ្ពស់ ដោះស្រាយ​បញ្ហា សណ្តាប់ធ្នាប់​សាធារណៈ លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​កេ្មង​ទំនើ​ង​ជាដើម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.