ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

បរិស្ថាន​បៃតង​នាំមក​នូវ​សុវត្ថិភាព​នៃ​ភពផែនដី វឌ្ឍនភាព​សង្គម និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា ការងារ​បរិស្ថាន ជា​កិច្ចការ​ដែល​ត្រូវបាន​ពិភពលោក​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ក្របខណ្ឌ សហគមន៍ -​សង្គមជាតិ -​តំបន់ និង​ពិភពលោក ត្រូវ​បន្ត​ចូលរួម​ពង្រឹង ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ ព្រោះ​បរិស្ថាន​ល្អ​រក្សាបាន​នូវ​សុវត្ថិភាព​នៃ​ភពផែនដី វឌ្ឍនភាព​សង្គម និង​ការរស់នៅ​ដោយ​ចីរភាព​។​

​ថ្លែង​នៅក្នុង​ពិធិ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន ពិភពលោក ០៥​មិថុនា​ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ « ការបំពុល​ខ្យល់​» ដែល​រដ្ឋបាល​ខេត្ត​ក្រោម​កា​រៀបចំ​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​នៅ​ព្រឹក ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​អនុវិទ្យាល័យ​ឌី​ប៉ុក​មហា​សាមគ្គី​ក្រុង​កំពត​ខេត្ត​កំពត លោក សូ​ត យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន ពិភពលោក ៥​មិថុនា តែង​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​ភាពចាំបាច់​និង​សារប្រយោជន៍​នៃ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស ជីវៈចម្រុះ​និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យបាន​សមស្រប សំដៅ​កែប្រែ​ផ្នត់គំនិត​និង​ឥរិយាបថ​មហាជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យទៅ​ជា​កម្លាំងចលករ ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​លើ​ភពផែនដី​ស្របទៅតាម​ទស្សនាទាន​«​ការអភិវឌ្ឍ​ដោយ​ចីរភាព​»​។​

​លោក សូ​ត យា អនុរដ្ឋលេខាធិការ ក៏​បាន​បញ្ជាក់ថា សព្វថ្ងៃ​នេះ​កម្ពុជា និង​ពិភពលោក កំពុង​ប្រឈម​បញ្ហា​បរិស្ថាន​ចម្បងៗ​មាន​អាទិ៍ ការកើនឡើង​កំដៅ​ផែនដី​-​គ្រោះ​រាំងស្ងួត​និង​ទឹកជំនន់​-​ការបាត់បង់​ព្រៃឈើ​និង​ជីវៈចម្រុះ​-​កង្វះ​ទឹកស្អាត​និង​ថាមពល​-​ជម្ងឺឆ្លង​និង​សន្តិសុខ​ស្បៀង​ជាដើម​។

​ដូចនេះ​នៅ​ចំពោះ​មុខ​នេះ រាជរដ្ឋាភិបាល កម្ពុជា​មិន​បាន​ព្រងើយកន្តើយ​ដោយបាន​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ថែរក្សា​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ដោយ​ចីរភាព ឆ្លើយតបបាន​ទៅនឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នៃ បម្រែបម្រួល​អាកាសធាតុ​កម្ពុជា​២០១៤-២០២៣ ក្នុង​ចក្ខុវិស័យ​គាំទ្រ​កម្ពុជា​អភិវឌ្ឍ​ឆ្ពោះទៅ​សង្គម​មួយ​បៃតង ដែល​បញ្ចេញ​កាបូ​និក​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ សមធម៌ ចីរភាព និង​ដោយ​ពឹងផ្អែក​លើ​ចំណេះដឹង​ជា​គោល ដើម្បី​ជា​ត្រីវិស័យ​តម្រង់​ទិស​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។​

​នៅ​ឱកាស​នោះ​ដែរ​លោក ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត ក្នុង​នាម​រដ្ឋបាល​ខេត្ត​ក៏​បាន​មានប្រសាសន៍​អំពាវនាវ​ប្រជា​ពល​ទូទៅ សូមឱ្យ​មាន​ការចូលរួម​ទាំងអស់គ្នា​ក្នុង​កិច្ច​គាំពារ បរិស្ថាន​និង​ជីវៈចម្រុះ ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន ឱ្យ​មាន​សភាព​ស្រស់ស្អាត​សមជា​ខេត្ត​ទេសចរណ៍​ទំនើប​មួយ​ពិសេស​ក្នុង​ក្រុង​កំពត ត្រូវតែ​ស្អាត​ឱ្យ​សម​ជា​ទីក្រុង​គំរូ ព្រោះ​បរិស្ថាន​បៃតង់​ល្អ​ស្អាត​រក្សាបាន​នូវ​សុ​វត្តិភាព វឌ្ឍនភាព និង​ភាព​រស់នៅ​ដោយ សុខដុមរមនា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.