ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ដឹកនាំ​មន្ត្រី​រាជការ​គ្រប់​អង្គភាព ដាំ​ដើម​រំដួល​ដើម្បី​សោភ័ណភាព​ក្នុង​ទីក្រុង​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រីរាជការ​គ្រប់​អង្គភាព​ទូទាំង​ខេត្ត​ប្រមាណ​ជាង​២០០​នាក់ ដើម្បី​ចូលរួម​ដាំ​ដើម​រំដួល​បន្ថែមចំនួន​១០០​ដើម​ទៀត ស្ថិត​តាម​សួនច្បារ​សម្តេច​តេជោ ហ៊ុន សែន ត្រង់​ចំណុច​វិមានឯករាជ្យ នៃ​ទីប្រជុំជន​ខេត្ត​កែប​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានឱ្យដឹងថា កន្លង​មក​រដ្ឋបាលខេត្ត​បាន​ធ្វើ​ពិធី​ដាំ​ដើម​រំដួល​ប្រមាណ​ជាង​៤០០​ដើម​រួច​មក​ហើយ តែ​ដើម្បី​ជួយ​កែ​លម្អ​ទីក្រុង​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​សក្តានុពល​ខ្លាំងក្លា​ថែម​ទៀត​នោះ រដ្ឋបាល​ខេត្ត​ក៏​បន្ត​ដាំ​ដើម​រំដួល​បន្ថែមចំនួន​១០០​ដើម​ទៀត ដោយ​មាន​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ចូលរួម​ប្រមាណ​ជាង​២០០​នាក់​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ដាំ​ដើមឈើ​(​ដើម​រំដួល​)​នេះ​ត្រូវតែ​នាំគ្នា​ថែទាំ ដូចជា​ស្រោច​ទឹក​ដើម្បី​ឱ្យ​ដើមឈើ​នេះ​លូតលាស់​ល្អ​រហូត​ដល់​វា​ចេញ​ផ្កា ហើយ​រំដួល​នេះ​ជា​តំណាង​ឱ្យ​ជាតិ​កម្ពុជា​របស់​យើង​ផង​ដែរ​។​

​លោក កែ​ន សត្ថា បាន​រម្លឹកថា កាលពី​ឆ្នាំ​២០១៤ ព្រះមហាក្សត្រ​បាន​ប្រទាន​នូវ​ដើម​ក្រញូង​ដល់​រដ្ឋបាល​ខេត្ត​កែប​សម្រាប់​យក​មក​ដាំ​នៅ​លើ​សួនច្បារ​សម្តេច​តេជោ ហ៊ុន សែន ហើយ​ពេលនេះ​ដើម​ក្រញូង​នេះ​ក៏​បាន​រីក​លូតលាស់​ល្អ​ផ្តល់​ម្លប់​យ៉ាង​ត្រជាក់​ទៀតផង​។​

​ជាមួយ​នេះ​យើង​ត្រូវតែ​យក​ដើមឈើ​ដែល​ព្រះមហាក្សត្រ​ប្រទាន​នេះ​ទុក​ជា​និមិត្តរូប និង​សម្រាប់​ចារ​ជាប្រ​វតិ្ត​សាស្ត្រ ដែល​មាន​ទីតាំង​សម្គាល់​ស្ថិត​ចំណុច​វិមាន​ឯករាជ ដោយ​ប្រ​វតិ្ត​សាស្ត្រនេះក៏​បានរ​ម្លឹក​ឡើ​ង​វិញ​នូវ​បូជនីយកិច្ច​នៃ​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​ទទួលឯករាជ្យ​ហើយ​ទទួលបាន​ជ័យជម្នះ​លើ​បារាំង​ក្នុង​ឆ្នាំ​១៩៥៣​ផងដែរ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា នៅ​រៀងរាល់ឆ្នាំ ពិធី​នៃ​រុក្ខ​ទិវា ព្រះមហាក្សត្រ​តែងតែ​បាន​ធ្វើ​ពិធី​ជា​រៀងរាល់ឆ្នាំ ដើម្បី​បំផុស​ប្រជាពលរដ្ឋ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឱ្យ​ចូលរួម​ដាំ​ដើមឈើ ថែរក្សា​ដើមឈើ ស្រលាញ់​ដើមឈើ​។​ទិវា​នេះ​មានន័យ​ជា​ប្រវត្តិសាស្ត្រ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចង​ចាំ​ថា ដើមឈើ​ពិតជា​មាន​តម្លៃ​ណាស់ ជា​ពិសេស​ខេត្ត​កែប​របស់​យើង​ត្រូវបាន​លម្អ​តាក់តែង​ដោយ​សួនផ្កា​ចម្រុះ​ពណ៌​ពេញទី​ក្រុងកែប​តែ​ម្តង​៕ សេង ណា​រិទ្ធ​

3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.