ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ប្រជាពលរដ្ឋ​ចំនួន​០៣​គ្រួសារ​ដែល​រង​នឹង​ខ្យល់ក​ន្ទ្រា​ក់​ខូច​ផ្ទះសំបែង បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​កាកបាទក្រហម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ប្រជាពលរដ្ឋ​ចំនួន​០៣​គ្រួសារ ស្ថិតក្នុង​ភូមិ​អន្ទង់ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ដែល​ត្រូវ​ខ្យល់ក​ន្ទ្រា​ក់​បំផ្លាញ​ផ្ទះសំបែង ត្រូវបាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប នាំយក​អំណោយ​សង្គ្រោះ​របស់ សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅ​ផ្តល់ជូន នៅ​រសៀល​ថ្ងៃ​ស​ក្រ ១២​កេ​ី​ត ខែ​ជេស្ន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ដឹកនាំ​ដោយ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត អម​ដំណេី​រដោយ អនុសាខា​កាកបាទ​ក្រហម​ស្រុក​ដំណាក៎​ចង្អើរ និង​សហការី​។​

​យោងតាម​របាយការណ៍​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ និង​ខ្យល់​កន្ត្រាក់​មាន​ចំនួន ០៣​គ្រួសារ ក្នុងនោះ​រងគ្រោះ​ធ្ងន់ធ្ងរ​ចំនួន ០១​គ្រួសារ រងគ្រោះ​មធ្យម ០១​គ្រួសារ និង​រងគ្រោះ​ស្រាល ០១​គ្រួសារ ស្ថិតនៅ​ភូមិ​អន្ទុង​ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

​ឆ្លៀត​ក្នុង​ឱកាស​ក្នុង​ដែរ លោក កែ​ន សត្ថា ប្រធាន​សាខា ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ សង្ក​សី ចំនួន ៥០​សន្លឹក , ថវិកា​៥០​មឺ​ុ​នរៀល​ជូន​ដល់​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ , ២០​មឺ​ុ​នរៀល ជូន​គ្រួសារ​រងគ្រោះ​មធ្យម និង ១០​មឺ​ុ​នរៀល​សម្រាប់​គ្រួសាររ​ង​គ្រោះ​ស្រាល សម្រាប់​ជួសជុល​ផ្ទះសំបែង​ឡើងវិញ និង​បាន​ផ្តល់​ថវិកា​ចំនួន ៤០​មឺ​នរៀល​ជូន​ដល់​កុមារី ០២​នាក់​សម្រាប់​ទិញ​កង់​ជិះ​ទៅ​សាលារៀន ព្រមទាំង​បាន​ជូន​ថវិការ​មួយ​ចំនួន​ដល់​ប្រជាជន​ក្រីក្រ​ក្នុង​មូលដ្ឋាន​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.