ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

យុវជន​សង្ស័យ ២ នាក់​នាំ​ថ្នាំញៀន​យ៉ាម៉ា ៧៥ គ្រាប់​ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មក​បាត់ដំបង ត្រូវ​កម្លាំង​នគរបាល ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​

យុវជន​សង្ស័យ ២ នាក់​នាំ​ថ្នាំញៀន​យ៉ាម៉ា ៧៥ គ្រាប់​ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មក​បាត់ដំបង ត្រូវ​កម្លាំង​នគរបាល ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ យុវជន​សង្ស័យ ២ នាក់​នាំ​ថ្នាំញៀន យ៉ាម៉ា ៧៥ គ្រាប់​ជិះ​ម៉ូតូឌុប ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​មក​ខេត្ត​បាត់ដំបង ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន ដាក់​ប៉ុស្តិ៍​ឃាត់ខ្លួន កាល​ម៉ោង​១៨​និង​៣០​នាទី យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​លោក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បានអោយដឹងថា ពេល​កម្លាំង​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍ ការពារ​ភូមិ​ឃុំ​សុវត្ថិភាព បាន​ប្រទះ​ម៉ូតូ​១​គ្រឿង ឌុប​គ្នា​៣​នាក់ បើកបរ​ពី​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​មក​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ពេល​ជនសង្ស័យ មកដល់​ចំណុច​ប៉ុស្តិ៍​ត្រូវ​កម្លាំង​សមត្ថកិច្ច នគរបាល​ធ្វើការ​ឆែកឆេរ​ខ្លួន ជន​រកឃើញ​ថ្នាំ​ញៀន​ចំនួន ៧៥ គ្រាប់ រីឯ​អ្នក​ម៉ូតូឌុប​ជា​កម្លាំង​របស់​សមត្ថកិច្ច ។​

​យុវជន​សង្ស័យ​ទាំង ២ នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ផាត សុ​ភី អាយុ​១៧​ឆ្នាំ​និង​ឈ្មោះ រង ភារម្យ អាយុ​២០​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​គី​ឡូ ១៣ ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។ វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន ៧៥ គ្រាប់ ។​

​ជនសង្ស័យ​បាន​សារភាពថា ពួក​ខ្លួន​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន ២ ឆ្នាំ ហើយ​ថ្នាំញៀន​ចំនួន ៧៥ គ្រាប់​ពួកខ្លួន​ស៊ីឈ្នួល​ទិញ អោយ​មេ​ឈ្មួញ​នៅ​ស្រុក​សំពៅ​លូន គឺ​ទៅ​ទិញ​យក​មក​ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដើម្បី​យក​មក​លក់​ចែកចាយ ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​លោក ពេជ្រ សា​រ៉ែ​ន បានបញ្ជាក់​ថា ជនសង្ស័យ និង​វត្ថុតាង​ថ្នាំញៀន​៧៥ គ្រាប់ ត្រូវ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​នា​ល្ងាច​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

a4e (1) a4

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.