ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្តេច​ហ៊ុន​សែន​នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ហុងគ្រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សម្តេច​ហ៊ុន​សែន​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​ប្រទេស​ហុងគ្រី​នៅ​ចុង​សប្តាហ៍​នេះ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​។​

​ដំណើរ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ នេះ គឺ​កើត ឡើង​តប​តាម​ការអញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហុងគ្រី «​វី​កទ័រ អ័​របាន​» (Vickto Orban) ហើយ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តី​ពី​អន្តរស​កម្ម​ភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ ២០២០ ហៅថា (5th CICA Summit) តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី ប្រទេស​តាជី​គី​ស្ថាន អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុន ដែល​ជា​ប្រធាន​សន្និសីទ​នេះ ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានឲ្យដឹងថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មាន​កម្មវិធី​ចុះហត្ថលេខា​ជាមួយ​សម​ភាគី ហុងគ្រី​លើ​ឯ​កសារចំនួន​ពីរ​គឺ កិច្ច​ព្រម ព្រៀង​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង ផ្នែក​អប់រំ ក្រៅពី​មាន​គម្រោង​ជំនួប​ជាមួយ​មេដឹកនាំ​ប្រទេស​ហុងគ្រី​។​

​បន្ថែម​ពីលើ​នេះ សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្រៅពី​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​នានា ក៏​នឹង​ត្រូវ​ថ្លែង​សុន្ទរកថា​ក្នុង កិច្ចប្រជុំ​កំពូល CICA​ផងដែរ​។ ដែល​សម្តេច​នឹង​ផ្តោត​លើ​បញ្ហា​គន្លឹះ​ជាច្រើន ដែលជា ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា​អាស៊ី​នឹង​រួមគ្នា ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ តាមរយៈ​ការពង្រឹង​ជំនឿ​ទុកចិត្ត និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.