ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ថន សុ​វណ្ណា អភិបាល​ស្រុក​ពញាឮ បាន​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​តេជោ​សន្តិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល​÷​នំ​បញ្ចុក​ជាង​២​តោន និង​សម្លរ​ខ្មែរ​ជាង​៣០​ខ្ទះ ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ​ស្រុក​ពញាឮ​ជាង​៥០០០​នាក់ ក្នុង​ពិធី​ទទួលទាន​នំ​បញ្ចុក តេជោ​សន្តិភាព ដើម្បី​សាមគ្គីភាព និង​ឯកភាព​ជាតិ​។​

​បន្ទាប់ពី​ទទួលបាន អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​មាន​ការដឹកនាំ​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធន់​ធាន​ទឹក និង​ឧត្តុនិយម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ពញាឮ នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​ម្សិលមិញ​នេះ រដ្ឋបាល​ស្រុក​ពញាឮ បាន​រៀបចំ​ពិធី​ទទួលទាន​នំ​បញ្ចុក តេជោ​សន្តិភាព ដើម្បី​សាមគ្គីភាព និង​ឯកភាព​ជាតិ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាង​៥០០០​នា​។​

​លោក ថន សុ​វណ្ណា អភិបាល​ស្រុក​ពញាឮ បានឱ្យដឹង​ថា​ការហូប​នំ​បញ្ចុក​តេជោ​សន្តិភាព គឺ​ដើម្បី​សបញ្ជាក់​ឲ្យឃើញ​ពី​សាមគ្គីភាព និង​ឯកភាព​ជាតិ​ខ្មែរ​តែមួយ​។ លោក​បន្តថា ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ពិសារ​នំ​បញ្ចុក​នៅទីនេះ បានមក​ពី​ឃុំ​ចំនួន​១១ ទូទាំង​ស្រុក​ពញាឮ ហើយ​ការ​ពិសារ​នំ​បញ្ចុក​នេះ គឺ​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​បំណង​ចង់​មក​ពិសារ ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ ឬ​និន្នាការ​អ្វី​ឡើយ ព្រោះ​ការហូប​នំ​បញ្ចុក​តេជោ​សន្តិភាព​នៅពេលនេះ​គឺ​ដើម្បី​សាមគ្គីភាព និង​ឯកភាព​ជាតិ​ខ្មែរ​យើង​ទាំងមូល​។​

​ប្រជាពលរដ្ឋ​ដែល​បាន​មក​ពិសារ​នំ​បញ្ចុក មួក​គាត់​មាន​ការសប្បាយ​រីក និង​បាន​សរសើរ​ថា​នំ​បញ្ចុក​ខ្មែរ​ពិត​ជា​ឆ្ងាញ់​ណាស់ ហើយ​គាត់​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេជោ និង​រដ្ឋបាល​ស្រុក​ពញាឮ ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​។ សូម​ស្តាប់​ប្រសាសន៍​របស់​ប្រជាពលរដ្ឋ​។​

​ដោយឡែក ក្រុង ស្រុក​ទាំងអស់ ក្នុង​ខេត្ត​កណ្តាល ក៏​បាន​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​នេះ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​តាម​ឃុំ សង្កាត់​រៀងៗ​ខ្លួន ប្រកបដោយ​ក្តី​សប្បាយរីករា​យ និង​មាន​ភាពស្និទ្ធស្នាល​ផងដែរ​។​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.