(ភ្នំពេញ)៖ លោក ញឹម វណ្ណឌិនអភិបាលនៃគណៈអភិបាលស្រុកស្អាង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយមន្ដ្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋនៅទូទាំងស្រុកស្អាងដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោក ញឹម វណ្ណឌិន បានថ្លែងប្រាប់អង្គភាពព័ត៌មាន បែបនេះថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ស្រុកស្អាងលោកបានដឹកនាំមន្ដ្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងភូមិឃុំរៀបចំពិធីហូបនំបញ្ចុកសាមគ្គី ក្រោមម្លប់សន្ដិភាព។
លោក សេង សុជាតិ ប្រធានគណៈពង្រឹងភូមិព្រែកតាជ្រូក ឃំុព្រែកគយ ស្រុកស្អាងខេត្តកណ្តាលបានបញ្ជាក់ថាការរៀបចំពិធីពិសារនំបញ្ចុកសាមគ្គីមានចំនួនជាង៤០តុ មានតន្ត្រីសមយ័ប្រគំុកំដរយ៉ាងពិរោះនិងមានប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករលើសពីចំនួននឹងការគ្រោងទុកនិងចំណាយថវិការអស់៧៣០០០០០រៀល(ប្រាំពីលានបីសែនរៀល)។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕
ដោយ ហុក វិបុល














