ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​ស្អាង​ភ្នំ ខេត្ត​កណ្តាល ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក​តេជោ​សន្ដិភាព​អស់​ជាង ២​តោន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​)៖ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ទូ​ទាំង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ជួបជុំគ្នា​ហូប និង​ឆាន់​នំ​បញ្ចុក​តេជោ​សន្ដិភាព យ៉ាង​សប្បាយ​រីករាយ​អស់​ប្រមាណ​២៤៥០​គីឡូក្រាម​។ ពិធី​នេះ​ដឹកនាំ​ដោយ​លោក អ៊ាវ ចំរើន ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្អាង​ភ្នំ និង​ក្រុម​ការងារ​មូលដ្ឋាន​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​កញ្ញា យុង ខេមរា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្អាង​ភ្នំ​បាន​ថ្លែងថា ការ​ទទួលទាន​នំ​បញ្ចុក​ទូទាំង​ឃុំ​ស្អាង​ភ្នំ ទាំង​៩​ភូមិ មាន​អ្នកចូលរួម​សរុប​៦,២៨៥​អង្គ​នាក់ ហើយ​រហូត​មកដល់ពេលនេះ មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ពោល​ក្រុម​ការងារ​មូលដ្ឋាន នៅ​ទទួល​កម្មករ កម្មការិនី រោងចក្រ​នៅ​ពេល​ល្ងាច​មួយពេល​ទៀត ដោយ​មិន​ប្រកាន់បក្ស​នយោបាយ​ទេ​។​

​ឆ្លៀត​ឱកាស​នេះ ក្រុមការងារ​របស់​លោក អ៊ាវ ចំរើន ក៏​បាន​យកនំ​បញ្ចុក​ជូន​តាម​ផ្ទះ ដែល​មាន​ចាស់ជរា ជនពិកា​ពិបាក​ធ្វើ​ដំណើ​រ​មក​ទទួល​ទាន​ទៀត​ផង​ដែរ ហើយ​បន្ទាប់មក​ក្រុម​ការងារ​បាន​បន្ដ សំណេះសំណាល​ទទួលទាន​នំ​បញ្ចុក​ជុំ​ក្រុមបាល់ទាត់​ថែមទៀត​។​

​សូមជម្រាបថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​នេះ​៕​ដោយ ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.