ព្រះវិហារ ៖មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសឯកឧត្តម អ៊ុនចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសារទរ ខួបលើកទី១២ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃចន្ទ ០៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព. ស២៥៦៣ ត្រូវថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅបរិវេណទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍បន្ថែមថា៖ បងប្អូនអតីតយុទ្ធជនមានភព្វ័វាសនាណាស់ដោយបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា៕






