ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​សម្ដេច​តេជោ ហ៊ុន សែន អរគុណ​ដល់​បងប្អូន​ជនរួមជាតិ ដែល​បាន​រៀបចំ​នំ​បញ្ចុក​ហូប​រួមគ្នា ដោយ​មិន​ប្រកាន់​ក្រុម ប្រកាន់​ជំនឿ​សាសនា ឬ​ប្រកាន់​និន្នាការ​នយោបាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្ដេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ សមាជិក សមាជិកា​ទាំងអស់ ដែល​បាន​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ រួមគ្នា​ដោយ​មិន​ប្រកាន់​ក្រុម ប្រកាន់​ជំនឿ​សាសនា និង​និន្នាការ​នយោបាយ​។​

​ការ​ថ្លែង​អរគុណ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ​បន្ទាប់​លោក​បាន​មើលឃើញថា មន្ត្រី និង​សមាជិក​បក្ស​តាម​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ព្រឹក​នេះ ចាប់ផ្តើម​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ តាម​ការអំពាវនាវ​យ៉ាង​ផុសផុល​ដោយ​ក្តី​សប្បាយរីករាយ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ក្នុង Facebook ជាមួយនឹង​ការ​បង្ហោះ​រូបភាព​ពិសា​នំ​បញ្ចុក​យ៉ាង​ដូច្នេះ​ថា «​សូម​បងប្អូន​ជនរួមជាតិ ហូប​នំ​បញ្ចុក​ឲ្យបាន​ឆ្ងាញ់​នៅក្នុង​ថ្ងៃ​សម្រាក ចុង​សប្តាហ៍​នេះ​។ អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា ដែល​បាន​រៀបចំ​នំ​បញ្ចុក​ហូប​រួមគ្នា ដោយ​មិន​ប្រកាន់​ក្រុម ប្រកាន់​ជំនឿ​សាសនា ឬ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ បងប្អូន​ហូប​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បាន​បង្ហាញ​ពី​មិត្តភាព សាមគ្គីភាព ការស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ​យើង​កាន់តែ​រឹងមាំ​ថែម​ទៀត​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​»​។​

​សូម​រំលឹក​ផង​ដែរ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្ដេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​នេះ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.